ជាតិ
ដង្កូវបីប្រភេទ អាចធ្វើជាអាហារសម្រាប់បរិភោគ
12, Mar 2023 , 7:59 am        
រូបភាព
សត្វបីប្រភេទមានរូបរាងប្រហែលដង្កូវនិងត្រូវបានគេបរិភោគ
សត្វបីប្រភេទមានរូបរាងប្រហែលដង្កូវនិងត្រូវបានគេបរិភោគ
ដោយ:
ភ្នំពេញ៖ សត្វដុកឌឿ ដួង និងកំពកត្រណម ជាសត្វមានសណ្ឋានប្រហែលគ្នា និងត្រូវបានពលរដ្ឋមួយចំនួនចាត់ទុកជាអាហារសម្រាប់បរិភោគ។ បច្ចុប្បន្នសត្វដុកឌឿ និងដួង គេអាចចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ទីផ្សារ ចំណែកឯ កំពកត្រណម មិនទាន់ត្រូវបានគេយកមិនចិញ្ចឹមឡើយ។

ដុកឌឿ៖ ជាសត្វមួយប្រភេទ ដែលត្រូវបានគេយកច្នៃធ្វើអាហារសម្រាប់បរិភោគ។ អាហារប្រភេទនេះពេញនិយម និងត្រូវបានដាក់លក់នៅតាមទីសាធារណៈមួយចំនួន។ ដុកឌឿជាខ្លួនដង្កូវនាង ដែលបញ្ចេញសូត្រអស់ពីខ្លួនហើយក្លាយទៅជាបែបនេះ។ ពលរដ្ឋនិយម យកវាលីងដើម្បីបរិភោគ។
 
ដួង៖ ដូង ត្រូវបានចែកចេញជាពីរ គឺដួងនៅក្នុងធម្មជាតិរស់នៅតាមចុងសោម  និងមួយប្រភេទទៀតជាដួងចិញ្ចឹមក្នុងកសិដ្ឋាន។  សម្រាប់សត្វដូងនាពេលបច្ចុប្បន្នមានពលរដ្ឋស្គាល់ច្រើន បើធៀបទៅ១០ ឆ្នាំមុន។ សត្វប្រភេទនេះគេអាចបរិភោគឆៅ ឬឆ្អិនក៏បាន។  
 
កំពកត្រណម៖ សត្វប្រភេទនេះ អាចមានពលរដ្ឋតិចណាស់ដែលបានស្គាល់ និងបានភ្លក់រសជាតិរបស់វា ដោយសារសត្វប្រភេទនេះរស់នៅតាមតំបន់ភ្នំ និងបង្កើតកូនបាននៅពេលមានលាមកសត្វទន្សោង ខ្ទីង ប៉ុណ្ណោះ។ ជាធម្មតាវាត្រូវការរយៈពេលចន្លោះពី៣ទៅ៥ខែដើម្បីអាចធ្វើឱ្យកូនរបស់វាពេញរូបរាងនិងអាចចេញមកក្រៅដីបាន។ សត្វនេះស៊ីឈើជាអាហារ។ កំពកត្រណមនេះ ភាគច្រើនមិនសូវមានពលរដ្ឋស្គាល់ទេ ដោយសារមិនសម្បូរប្រភេទសត្វព្រៃដូចជាទន្សោង ខ្ទីងនៅតាមព្រៃដូចកាលពីមុន។ កំពកត្រណម គេអាចយកបំពង ជាអាហារ៕ 

កំពកត្រណម នៅពេលបកចេញពីដី


 ដួង


ដុកឌឿ
 
 

© រក្សាសិទ្ធិដោយ thmeythmey.com