អន្តរជាតិ
សភាជប៉ុន បណ្ដេញសមាជិកម្នាក់ព្រោះមិនដែលចូលប្រជុំសូម្បីម្ដង
15, Mar 2023 , 4:06 pm        
រូបភាព
សមាជិកសភាជប៉ុនម្នាក់ ត្រូវបានបណ្ដេញចេញពីតំណែងរបស់ខ្លួន ក្រោមហេតុតផលមិនចូលប្រជុំសភាសូម្បីម្ដង។ នេះជាលើកដំបូងដែលសភាជប៉ុនបណ្ដេញសមាជិកក្រោមហេតុផលនេះ។

 
លោក Yoshikazu Higashitani ដែលជាតារាតាមបណ្ដាញសង្គម YouTube ម្នាក់ មិនដែលបង្ហាញមុខម្ដងឡើយក្នុងកិច្ចប្រជុំសភាជាន់ខ្ពស់ជប៉ុន ចាប់តាំងពីជាប់ឆ្នោតនៅឆ្នាំ២០២២។ កាលពីខែមីនា លោកក៏ត្រូវបានកោះហៅដើម្បីសុំទោសចំពោះអវត្តមាននេះ តែក៏នៅតែមិនបានបង្ហាញមុខដដែល ព្រោះនៅឯបរទេស។ 
 
កន្លងមក លោក Higashitani ក៏ធ្លាប់ផ្ញើសារសុំទោសជាវីដេអូដែរ ប៉ុន្តែត្រូវបានបដិសេធ។ ការបណ្ដេញចេញ ជាទោសធ្ងន់បំផុតសម្រាប់ការដាក់វិន័យសមាជិកសភានៅជប៉ុន។
 
លោក Higashitani ជាសមាជិកបក្ស NHK ដែលតែងរិះគន់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK ផ្ទាល់។ ប៉ុន្តែបក្សបានផ្លាស់ប្ដូរឈ្មោះជារឿយៗ ហើយចុងក្រោយប្ដូរទៅជាបក្ស Seijika Joshi 48 វិញ៕
 
 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com