កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម២០២៣៖ កីឡាបាល់ទាត់ អុកចក្រត្រង្គ និងគ្រីកឃីត ប្រកួតមុនកីឡាផ្សេងៗ
16, Mar 2023 , 6:59 pm        
រូបភាព
សកម្មភាពហ្វឹកហាត់របស់ក្រុមបាល់ទាត់បុរសឈុតស៊ីហ្គេមកម្ពុជា។ រូបពី FFC
សកម្មភាពហ្វឹកហាត់របស់ក្រុមបាល់ទាត់បុរសឈុតស៊ីហ្គេមកម្ពុជា។ រូបពី FFC
ដោយ:
នៅសល់រយៈពេល៥០ថ្ងៃទៀតប៉ុណ្ណោះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នឹងបើកដំណើរការនៅកម្ពុជា នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ។ ក្នុងនោះកីឡាបាល់ទាត់ អុកចក្រត្រង្គ និងគ្រីកឃីត នឹងបើកការប្រកួតមុនកីឡាផ្សេងៗ ដោយចាប់ផ្តើមពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ទៅ។

 
កីឡាបាល់ទាត់នឹងធ្វើឡើងនីក្នុងរាជធានីភ្នំពេញ ដែលចាប់ផ្តើមពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដែលមានពីរវិញ្ញាសា។ វិញ្ញាសាបាល់ទាត់បុរស នឹងប្រកួតនៅកីឡដ្ឋានព្រីនស៍ និងកីឡដ្ឋានអូឡាំពិក ។ ចំណែកវិញ្ញាសាបាល់ទាត់នារី ប្រកួតនៅកីឡដ្ឋានកីឡដ្ឋានស្មាត.អ.អេស.អិន(Smart RSN) និងកីឡដ្ឋានស្តាតចាស់(Army Stadium) ។
 

ការប្រកួតកីឡាអុកចក្រត្រង្គជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ នាពេលកន្លងទៅ។ រូបពី COF
 
ប្រភេទកីឡាអុកចក្រត្រង្គ នឹងប្រកួតនៅសាលកវិទ្យាល័យភ្នំពេញ ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ និងកីឡាគ្រីកឃីត ចាប់ផ្តើមប្រកួតពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ នៅAZ Group Ovall រាជធានីភ្នំពេញ។
 
គួបញ្ជាក់ថា សម្រាប់កីឡាផ្សេងទៀតនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី១-១៦ ខែឧសភា ឆ្នាំ២០២៣ ដែលមានទីតាំងរាជធានីខេត្តដូចជា៖
 
ខេត្តកំពត៖ កីឡាទូក
ខេត្តកែប៖ កីឡាទ្រីយ៉ាត្លុង
ខេត្តព្រះសីហានុ៖ កីឡាម៉ូតូទឹក, ទូកក្តោង និងបាល់ទះឆ្នេរខ្សាច់
ខេត្តសៀមរាប៖ កីឡាប្រណាំងកង់គក់ កង់ភ្នំ និងរត់ម៉ារាតុន
រាជធានីភ្នំពេញ៖កីឡាបាល់ទាត់,អុកចក្រត្រង្គ,គ្រីកឃីត,បាល់ទះក្នុងសាល,សូហ្វតិន្នីស,លើកទម្ងន់,វាយកូនបាល់លើតុ,សីដក់,ប៉េតង់,គុនល្បុក្កតោ,បញ្ចសិលា,ប្រដាល់គុនខ្មែរ,ឃីកបុកស៊ីង,វាយកូនហ្គោល,វ៉ូវីណាម,ជឺជីតស៊ូ,វូស៊ូ,គុនដាវ,កាយសម្ព័ន្ធ,ការ៉ាតេ,យូដូ,ហុកគី,កីឡាអេឡិចត្រូនិក(E-Sports),វាយសី,បាល់បោះ,ហែលទឹក,ប្រដាល់សកល,ស្នូកឃ័រ និងប៊ីយ៉ា,បាល់ទាត់ក្នុងសាល,ចំបាប់,វាយកូនបាល់ តេក្វាន់ដូ និងបាល់ទាត់លើតុ(Teqball)៕
 

ក្រុមបាល់ទាត់នារីឈុតស៊ីហ្គេមកម្ពុជា។ រូបពី FFC
 


Tag:
 កីឡាបាល់ទាត់
 គ្រីកឃីត
 អុកចក្រត្រង្គ
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com