កីឡាករ ៦រូប បានធ្លាក់ចេញពីក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីបោះជំរុំហ្វឹកហាត់លើកទី១ នៅកោះសាមុយ នៃប្រទេសថៃ សម្រាប់ត្រៀមព្រឹត្តិការណ៍ប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីហ្គេម។
កីឡាករទាំង ៦រូបនោះ ដែលបានធ្លាក់ចេញពីក្រុមជម្រើសជាតិ រួមមាន៖ សារ ទី, អ៊ាន ពិសី, វ៉ាំង ដាវីន, អ៊ីម វ៉ាឃីម, រី លាភផេង និង ទេព ហ្វីលីប។ ដោយឡែកកីឡាករជម្រើសជាតិបាល់ទាត់កម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន២៤រូប ដែលជាប់ឈ្មោះនេះ នឹងត្រូវចូលរួមប្រកួតពានរង្វាន់ Merlion Cup 2023 នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២០-២៧ ខែមីនា ឆ្នាំ២០២៣។
ក្រោយប្រកួតចប់ ជម្រើសជាតិទាំងនោះ ក៏ត្រូវបោះជំរុំហ្វឹកហាត់លើកទី២ ដើម្បីជម្រុះបន្ថែមទៀត ដោយជ្រើសរើស២០នាក់ សម្រាប់ប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ។
កីឡាករ សារ ទី ហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិបាល់ទាត់អាយុក្រោម២២ ឆ្នាំ នៅកោះសាមុយ រូបពី FFC
សមាសភាពកីឡាករ ទាំង២៤រូប ដែលត្រូវប្រកួតក្នុងពានរង្វាន់ Merlion Cup 2024 និងសម្រាប់បោះជំរុំហ្វឹកហាត់លើកទី២ មាន៖
អ្នកចាំទី៖ កយ សាលីម, រ៉េត លីហេង និង វីរៈ ដារ៉ា
ខ្សែបម្រើ៖ ស៊ិន សុវណ្ណមករា, ញាន សុស៊ីដាន, ជូ ស៊ីនទី, មិន រតនៈ និង លីម អារុណ រ៉េយមិន
ខ្សែការពារ៖ឈុំ សុខហៃ, កើត ពេជ្រ, ចាន់ សារ៉ាពេជ្រ, ឡេង ណូរ៉ា, ស រតនា, នី សុខរី, សុផល ឌីម៉ង់, សឿត ណាវ៉ា, តាំង ប៊ុនឆៃ, ជា សុខម៉េង និង ផាត សុខា
ខ្សែប្រយុទ្ធ៖ លឹម ពិសុទ្ធ, សៀង ចន្ធា, វឿន វ៉ា, គី រីណា និងហាវ សុខនេត្រ៕