ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តំហែទាំសុខភាពសម្រាប់អ្នកជំងឺរលាកក្រពះ និង ពោះវៀន 
×![]()
ការរលាកក្រពះ និង ពោះវៀន គឺជាការលាកដោយសារ វាមានការបង្ករោគ នៅក្នុងក្រពះ និង ពោះវៀន របស់អ្នក។ មូលហេតុជាទូទៅមានដូចជា ៖
- ពពួកវីរុស។
- ប្រភេទអហារ និង ទឹកដែលមានផ្ទុក នូវពពួកបាក់តេរី និង ប៉ារ៉ាស៊ីត។
- ការមានប្រតិកម្មចំពោះ អាហារប្រភេទថ្មី។ កុមារក្មេងៗ អាចនឹងមានការវិវត្តន៍ នូវសញ្ញា និង រោគសញ្ញា នូវមូលហេតុនេះ ។ កុមារដែលបានបៅទឹកដោះម្តាយ ក៏អាចនឹងមានប្រតិកម្ម ទៅនឹង ការផ្លាស់ប្តូរ នូវរបបអាហាររបស់ម្តាយ ពួកគេបានផងដែរ។
សញ្ញា និង រោគសញ្ញានៃជំងឺនេះ រួមមានដូចជា៖
- ចង្អោរ ឬ ក្អួត។
- រាគ។
- ឈឺរមួល ក្នុងពោះ ។
- មានគ្រុនក្តៅ ក្នុងកម្រិតទាប ( ពេលខ្លះ ) ។
- ដោយអាស្រ័យទៅលើ មូលហេតុនៃការរលាក រោគសញ្ញា អាចនឹងមានរយៈពេលយូរចាប់ពីមួយថ្ងៃ ឬ ច្រើនជាងមួយសប្តាហ៍ ។
ប្រសិនបើអ្នក មានការសង្ស័យថា ខ្លួនអ្នកមានជំងឺនៃការរលាកក្រពះ និង ពោះវៀននេះ អ្នកត្រូវ៖
- បញ្ឈប់ការទទួលទានអាហារ ក្នុងរយៈពេលពីរបីម៉ោង ដើម្បីអនុញ្ញាតអោយ ក្រពះអ្នកនៅនឹង។
- ផឹកសារធាតុរាវ អោយបានច្រើន មានដូចជា៖ ភេសជ្ជះសម្រាប់អ្នកហាត់កីឡា ឬ ទឹកធម្មតា ដើម្បី ការពារនូវ ការបាត់បង់ជាតិទឹក។ ប្រសិនបើអ្នកមានការពិបាក មិនអាចធ្វើការទទួលយកជាតិទឹក បាន នោះព្យាយាមក្រេបវា អោយបានជាញឹកញាប់។ ចូរប្រាកដថា អ្នកធ្វើការបត់ជើងតូច បានដូច ធម្មតា និង ទឹកនោមរបស់អ្នក មានពណ៌ថ្លាច្បាស់ និង មិនមានពណ៌ចាស់។ ការបត់ជើងតូចមក មិនញឹកញាប់ និងមានពណ៌លឿងចាស់ គឺជាសញ្ញានៃការខ្សោះជាតិទឹក។ ប្រសិនបើមានរោគ សញ្ញាណាមួយ ទាំងនេះកើតឡើងចំពោះអ្នក ហើយអ្នកមិនអាចធ្វើការផឹកទឹកបាន នោះអ្នកត្រូវ ស្វែងរកជំនួយ ផ្នែកវេជ្ជសាស្ត្រអោយបានជាបន្ទាន់។
- ធ្វើការទទួលទានអាហារ អោយបានដូចធម្មតាវិញ។ ចាប់ផ្តើម ធ្វើការបរិភោគអាហារដែលមាន រសជាតិសាប និង អាហារដែលងាយស្រួលនឹងរំលាយ បន្តិចម្តងៗ មានដូចជា នំបុ័ងដុត, ចេក, អង្ករ និង សាច់មាន់។ ត្រូវបញ្ឈប់ការញុំាវិញ ប្រសិនបើការក្អួតរបស់អ្នក ចាប់ផ្តើមរើ មកវិញ។ ជៀសវាងនូវទឹកដោះគោ និង ផលិតផលដែលធ្វើពីទឹកដោះគោ, សារជាតិកាហ្វេអ៊ីន,ស្រា នីកូទីន និង អាហារដែលមានជាតិខ្លាញ់ ខ្ពស់ ក្នុងរយៈពេលពីរបីថ្ងៃ។
- ពិចារណាពីការប្រើប្រាស់ថ្នាំ អាសេតាមីណូហ្វែន ( ទីឡេណុល និង ប្រភេទផ្សេងៗទៀត) ដើម្បី ជួយកាត់បន្ថយភាពឈឺចាប់ លុះត្រាតែអ្នកមិនមានជំងឺថ្លើម ។
- ធ្វើការសម្រាកអោយបានច្រើន។ ស្ថានភាពជំងឺ និង ការបាត់បង់ជាតិទឹកនេះ អាចធ្វើអោយអ្នក ចុះខ្សោយ និង អស់កំលាំង ។
ត្រូវស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រប្រសិនបើ ៖
- បន្តមានការក្អួត ច្រើនជាងរយៈពេលពីរថ្ងៃ។
- រាគជាប់រហូត ក្នុងរយៈពេលជាច្រើនថ្ងៃ។
- រាគមានលាយឈាម។
- មានគ្រុនក្តៅ ៣៨, ៣អង្សាសេ ឬ ខ្ពស់ជាងនេះ ។
- មានសភាពវិលមុខ ឬ សន្លប់កើតមាន ក្នុងពេលកំពុងឈរ។
- មានការវិវត្តន៍ នូវអារម្មណ៍វង្វេងវង្វាន់។
- មានការវិវត្តន៍ នូវការឈឺចាប់ក្នុងពោះ ដែលមានលក្ខណៈគួរអោយបារម្ភជាខ្លាំង ។
ប្រសិនបើអ្នក សង្ស័យថា កូនរបស់អ្នកមានជំងឺរលាកក្រពះ និង ពោះវៀន នោះអ្នកត្រូវ៖
- អនុញ្ញាតអោយកូនរបស់អ្នក ធ្វើការសម្រាក។
- នៅពេលដែលកូនអ្នកឈប់ក្អួត ចាប់ផ្តើមធ្វើការផ្តល់សូល្យុយស្យុងតាមមាត់ដើម្បី ជួយបង្គ្រប់ជាតិ ទឹកដែលបានបាត់បង់។ អ្នកមិនត្រូវប្រើតែទឹកធម្មតា ឬ ទឹកប៉មប៉ុណ្ណោះទេ។
- ចាប់ផ្តើមអោយពួកគេ ទទួលអាហារដែលមានរសជាតិសាប និង ងាយក្នុងការរំលាយ មានដូចជា នំបុ័ង, ចេក និង ដំឡូងបារាំង។ ជៀសវាងធ្វើការផ្តល់អោយកូនអ្នកនូវ ផលិតផលដែលមានជាតិ ខ្លាញ់ មានដូចជាទឹកដោះគោឆៅ និង ការ៉េម និង អាហារដែលមានជាតិស្ករ ។ ពីព្រោះពួកវាទាំង នេះ អាចធ្វើអោយស្ថានភាពជំងឺរាគ ពួកគេកាន់តែមានសភាពអាក្រក់ជាងមុន។
- អ្នកអាចផ្តល់អោយពួកគេ នូវថ្នាំអាសេតាមីណូហ្វែន ដើម្បីបំបាត់ភាពមិនសុខស្រួល ក្នុងករណី ដែលពួកគេមិនមានជំងឺថ្លើម។ តែអ្នកមិនត្រូវ ផ្តល់ថ្នាំអាស្ពីរីនអោយពួកគេនោះទេ។
- ប្រសិនបើអ្នកបំបៅដោះដល់ពួកគេ នោះត្រូវអោយពួកគេបៅអោយបានច្រើន។ តែប្រសិនបើគេ បៅទឹកដោះគោ នោះអ្នកត្រូវផ្តល់នូវសូលុយស្យុង ដើម្បីបង្គ្រប់ជាតិទឹកបន្ថែម ៕
© រក្សាសិទ្ធិដោយ thmeythmey.com