កីឡាជាតិ
ជាតិ
ម៉ឺន មេឃា, ព្រំ សំណាង និងធឿន ធារ៉ា បង្ហាញខ្លួនលើសង្វៀន នាថ្ងៃជាមួយគ្នា
23, Mar 2023 , 10:59 pm        
រូបភាព
កីឡាករ ព្រំ សំណាង រូបពី Wurk Kun Khmer
កីឡាករ ព្រំ សំណាង រូបពី Wurk Kun Khmer
ការប្រកួតប្រដាល់គុនខ្មែរដែលរៀបចំដោយក្រុមហ៊ុនឯកជន​មួយ បានឈានទៅដល់ចុងរដូវកាល។ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នៅផ្សាទំនើបជីបម៉ុង 271 មេហ្គាម៉ល កីឡាករ ធឿន ធារ៉ា, ម៉ឺន មេឃា និងព្រំ សំណាង នឹងស្វាគមន៍គូប្រគួតរៀងៗខ្លួន ដែលមកពីប្រទេសខាងក្រៅ។

 
លោក ធឿន ធារ៉ា កីឡាករប្រដាល់គុនខ្មែរវ័យ ២៥ឆ្នាំ នឹងប្រកួតជា ១ទល់៣ ជាមួយកីឡាករបរទេស ៣រូបមកពីប្រទេសផ្សេងៗគ្នា។ គូប្រកួតទាំង ៣នោះ មានដូចជា៖ ប៉ូបយ រ៉េតវ៉ូលវីស កីឡាករម៉ាឡេស៊ី, ឌេនកៅសេន កីឡាករថៃ និង យ៉ាកគុមផាន់ កីឡាករឡាវ។ លក្ខខណ្ឌ នៃការប្រកួត ១ទល់៣ រវាង ធឿន ធារ៉ា ជាមួយកីឡាករបរទេសទាំង៣នេះ គឺលុះត្រាតែ ធឿន ធារ៉ា ផ្ដួលគូប្រកួតទាំង ៣នាក់ឲ្យសន្លប់ ចុះចាញ់ និងបញ្ឈប់ដោយអាជ្ញាកណ្ដាល ឬគ្រូពេទ្យទើបចាត់ទុកថាឈ្នះ ហើយទទួលបានប្រាក់រង្វាន់ ១០០០$ បន្ថែមលើតម្លៃខ្លួន និងពានជើងឯកគុនខ្មែរអន្ដរជាតិ។ 
 

កីឡាករ ធឿន ធារ៉ា ម្ចាស់ខ្សែក្រវ៉ាត់ IPCC រូបពី Wurk Kun Khmer
 
ធឿន ធារ៉ា ផ្តួលគូប្រកួតសន្លប់ ១នាក់ នឹងទទួលបានប្រាក់ ២០០$។ ប៉ុន្ដែបើកីឡាករទាំង ៣នាក់ មានអ្នកណាមួយអាចផ្ដួល ធឿន ធារ៉ា ឲ្យសន្លប់នឹងទទួលបានប្រាក់បន្ថែមពីលើតម្លៃខ្លួន ២០០$ ហើយលក្ខខណ្ឌពិសេសបើផ្តួល ធឿន ធារ៉ា មុន ១នាទីក្នុងពេលប្រកួត នឹងទទួលបានប្រាក់់លើកទឹកចិត្ត ៤០០$។ នេះ បើយោងទៅលើការផ្សាយរបស់ Town Full HDTV។
 
រីឯ ព្រំ សំណាង កីឡាកររូបនេះ នឹងត្រូវប្រកួតជាមួយ វ៉ាឌីមៀរ កាប៉ៅ (Vladimir Gabov) កីឡាកររុស្សី។ គូនេះ ប្រកួតលក្ខណៈបែបគុនខ្មែរ មាន៣តឹក ក្នុង១តឹក ៣នាទី លើប្រភេទទម្ងន់ ៧៨គីឡូក្រាម។ នៅថ្ងៃជាមួយគ្នានេះ នៅទីតាំងដដែរ កីឡាករ ម៉ឺន មេឃា ក៏ប្រកួតលក្ខណៈដូចជាកីឡាករព្រំ សំណាងដែរ ប៉ុន្ដែត្រូវជួបជាមួយ កីឡាករ លូកា មកពីអ៊ុយក្រែន លើប្រភេទទម្ងន់ ៦២.៥គីឡូក្រាម។
 
ក្រៅអំពីការប្រកួតរបស់កីឡាករកម្ពុជាទាំង៣នាក់នេះ ក៏មានការប្រកួតផ្សេងទៀត ដូចជា៖ វ៉ាន់ វឿន ប្រកួតជាមួយ បឺត សង្ឃឹម ដណ្ដើមខ្សែក្រវ៉ាត់ IPCC វគ្គផ្ដាច់ព្រ័ត្រ, មឿន សុខហ៊ុច កីឡាករកម្ពុជា ???????? ប៉ះជាមួយ???????? ណាត់ ថាភូម កីឡាករថៃ ប្រកួតគុនខ្មែរ លក្ខណៈពិសេសតែមួយតឹក ៩នាទី លើប្រភេទទម្ងន់ ៦៥គីឡូក្រាម, កីឡាករ ស៊ន រ៉ាគីម ប្រកួតជាមួយ គង់ ហូវ លើទម្ងន់ ៦០គីឡូក្រាម ដណ្ដើមខ្សែក្រវ៉ាតចំណាត់ថ្នាក់លេខ៣ និងលេខ៕
 

Tag:
 ប្រដាល់គុនខ្មែរ
  ធឿន ធារ៉ា
  ព្រំ សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com