ជាតិ
អ្នកសារព័ត៌មាន PNN លោក ឡន វណ្ណា ទទួលមរណភាពដោយសារធ្លាក់អណ្ដូងជម្រៅជ្រៅ
25, Mar 2023 , 11:59 am        
រូបភាព
លោក ឡន វណ្ណា អ្នកសារព័ត៌មាន PNN ប្រចាំខេត្តស្ទឹងត្រែង
លោក ឡន វណ្ណា អ្នកសារព័ត៌មាន PNN ប្រចាំខេត្តស្ទឹងត្រែង
ភ្នំពេញ៖ លោក ឡន វណ្ណា អ្នកសារព័ត៌មាន PNN ប្រចាំខេត្តស្ទឹងត្រែង បានទទួលមរណភាពកាលពីថ្ងៃទី២៤ ខែមីនា ក្រោយជួបឧបទ្ទវហេតុ ធ្លាក់ចូលអណ្ដូងជម្រៅជ្រៅ ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។


 
លោក ប៉ែន បូណា និពន្ធនាយកទូរទស្សន៍ PNN បានប្រាប់សារព័ត៌មានថ្មីៗថា លោក ឡន វណ្ណា បានជួបឧបទ្ទវហេតុធ្លាក់ចូលអណ្ដូងតាំងពីថ្ងៃទី២២ ខែមីនា ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប្រទេសវៀតណាម ប៉ុន្តែដោយសារធ្ងន់ធ្ងរ ទើបមិនអាចសង្រ្គោះបាន។
 
«នេះជាព័ត៌មានបឋមដែលខ្ញុំទទួលបាន។ ហើយខ្ញុំកំពុងធ្វើដំណើរទៅចូលរួមពិធីបុណ្យសពគាត់នៅខេត្តស្ទឹងត្រែង»។ នេះជាការលើកឡើងរបស់លោក បូណា៕
 

Tag:
 ឡន វណ្ណា
© រក្សាសិទ្ធិដោយ thmeythmey.com