ជាតិ
អត្ថបទពាណិជ្ជកម្ម
Land Rover Cambodia ធ្វើ​សន្និសីទ​កាសែត​ បង្ហាញការប្រើប្រាស់ Range Rover ទៅកាន់អតិថិជន ​
30, Mar 2023 , 10:49 am        
រូបភាព
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣៖ ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនដែលនាំចូល​រថយន្តនូវម៉ាកល្បីៗលើពិភពលោក និងចែកចាយផ្តាច់មុខសម្រាប់រថយន្ត Land Rover ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោក។ Land Rover គឺផ្អែកលើម៉ាករថយន្តដ៏ល្បីល្បាញ របស់ចក្រភពអង់គ្លេស Land Rover ដែលជាក្រុមហ៊ុនផលិតរថយន្តទំនើបគ្រប់ស្ថានភាពផ្លូវ ឈានមុខគេលើពិភពលោក។ ថ្ងៃនេះ ក្រុមហ៊ុន Land Rover Cambodia បានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញអំពីការប្រើប្រាស់រថយន្ត Range Rover ឱ្យកាន់តែប្រសើរឡើង។
 
ក្រុមហ៊ុន Land Rover តែងតែនាំគេមុខជានិច្ចនូវបច្ចេកវិទ្យា និង​ការបង្កើតថ្មីដោយផ្តោតលើការយកចិត្តទុកដាក់ អតិថិជនជាស្នូល។
 
យោងតាមព័ត៌មានក្នុងស្រុក មានករណីឆេះរថយន្ត Range Rover នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន Land Rover Cambodia នឹងធ្វើសន្និសីទសារព័ត៌មានបង្ហាញ​ និងស្វែងយល់ ពីរបៀបថែទាំយានយន្តឲ្យបានត្រឹមត្រូវ មុនពេលបើកបរផ្លូវឆ្ងាយ។
 


ការជាវរថយន្តគ្រប់ម៉ូដែល Land Rover ឥឡូវនេះ នឹងទទួលបានការថែទាំ ដោយឥតគិតថ្លៃរយៈពេល៥ឆ្នាំ ឬ៦៥,០០០ គីឡូម៉ែត្រ។ ចន្លោះពេលសេវាកម្មនេះ រៀងរាល់ ១៣,០០០ គីឡូម៉ែត្រ ឬ១២ខែ តាមការប្រើប្រាស់របស់អតិថិជន នឹងមានការថែទាំរថយន្តចាំបាច់ ត្រូវតែឆែក។ ម្ចាស់រថយន្តមួយចំនួន ប្រហែលជាចង់ផ្លាស់ប្តូរប្រេងម៉ាស៊ីនយានយន្តញឹកញាប់ជាងតម្រូវការ ប្រសិនបើរថយន្តមានបរិមាណខ្ពស់នៃការធ្វើដំណើរខ្លី ឬដំណើរឆ្ងាយៗ។
 
ប្រធានផ្នែកសេវាកម្មជួលជុលរបស់ក្រុមហ៊ុន លោក Sajai Nalupurakkal បាន​ពន្យល់​ប្រាប់ថា ហេតុផលជាច្រើន នៅពីក្រោយការឆេះនេះដែលអាចមកពី៖ 
១.  មូលហេតុសំខាន់ គឺកង្វះការថែទាំតាមកាលកំណត់ជាមួយនឹងការផ្លាស់ប្តូរគ្រឿងបន្លាស់ ដែលមិនមែនជាគ្រឿងបន្លាស់សុទ្ធពីរោងចក្រ (non-genuine spare parts) ឬជួសជុលផ្លាស់ប្តូរជាមួយជាង ដែលគ្មានការបញ្ជាក់ពីក្រុមហ៊ុន (uncertified technician) 
២. ការប្រើប្រាស់គ្រឿងបន្លាស់ផ្នែកភ្លើងមិនពិតប្រាកដ (non-genuine electrical parts) ដូចជា: អាគុយ ឬគ្រឿងបរិក្ខាអគ្គិសនីផ្សេងទៀត ក៏អាចនាំឱ្យមានគ្រោះថ្នាក់ដល់រថយន្តផងដែរ 
៣. ការកែប្រែយានយន្តពីស្ថានភាពដើម ដូចជាការកែប្រែប្រព័ន្ធខ្សែភ្លើង ដើម្បីដំឡើងគ្រឿងបន្លាស់បន្ទាប់បន្សំផ្សេងៗ។
 


លោក BIJU NARAYANAN នាយកគ្រប់គ្រងទូទៅរថយន្ត LAND ROVER CAMBODIA បានជម្រាបដល់អតិថិជនថា៖ «បញ្ហាខាងលើ អាចបញ្ចៀសបានតាមការជាវរថយន្តម៉ាក Land Rover ពីក្រុមហ៊ុន Land Rover Cambodia ព្រោះថាការជាវផ្ទាល់ពីក្រុមហ៊ុន អតិថិជននឹងទទួលបានការធានាទៅលើបច្ចេកទេស និងស្តង់ដារសុវត្តិភាពរថយន្ត ពីរោងចក្រដើម រួមទាំងសេវាថែទាំ និងជួសជុលពីអ្នកបច្ចេកទេស ដែលមានជំនាញ និងបទពិសោធន៍ខ្ពស់ ដោយទទួលបានការហ្វឹកហាត់ ពីរោងចក្ររថយន្តផ្ទាល់ ដើម្បីធានាបាននូវគុណភាព និងស្តង់ដារសុវត្ថិភាពខ្ពស់ ជូនអតិថិជន។ អតិថិជនក៏នឹងទទួលបាននូវការរំឭកកាលបរិច្ឆេទ នៃការថែទាំតាមកាលកំណត់ និងជួយអតិថិជនក្នុងការកក់កាលបរិច្ឆេទសេវាកម្ម។ ក្រុមហ៊ុនក៏ផ្តល់ជូនការធានារយៈពេល 3 ឆ្នាំ ហើយអាចពន្យារដល់ទៅ 2ឆ្នាំជាមួយនឹងកញ្ចប់សេវាកម្មឥតគិតថ្លៃ រយៈពេល 5 ឆ្នាំ សម្រាប់យានយន្តទាំងអស់»។
 
“យើងខ្ញុំសប្បាយចិត្ត នៅពេលឃើញប្រជាពលរដ្ឋកម្ពុជាជាច្រើន ប្រើប្រាស់រថយន្ត Range Rover។ ក៏ប៉ុន្តែយើងឃើញថា រថយន្តទាំងនោះមួយចំនួន មិនបានជាវពីយើង ដែលតំណាងចែកចាយជាផ្លូវការនោះទេ។ រាល់រថយន្តដែលមិនបាននាំចូលពីតំណាងចែកចាយជាផ្លូវការ គឺមិនមានការបំពាក់មកនូវស្ពិករថយន្ត គ្រឿងម៉ាស៊ីន កម្មវិធី និងការបញ្ចេញឧស្ម័នឱ្យបានត្រឹមត្រូវ ដែលមានការទទួលស្គាល់ពីរោងចក្រផ្ទាល់ ក្នុងការប្រើប្រាស់សម្រាប់ទីផ្សារប្រទេសកម្ពុជានោះឡើយ។ ពួកយើងសូមបញ្ជាក់ថា រថយន្តដែលជួបឧបទ្ទវហេតុឆេះ នៅលើផ្លូវល្បឿនលឿន គឺមិនមែននាំចូលពីក្រុមហ៊ុន RMA Cambodia ដែលជាតំណាងចែកចាយផ្លូវការនោះឡើយ។ ពួកយើងបានពិនិត្យមើលក្នុងប្រព័ន្ធផ្លូវការ របស់ Jaguar Land Rover (JLR) ហើយយើងបានរកឃើញថា យានយន្តទាំងនោះ ត្រូវបានចែកចាយពីប្រទេសផ្សេង។ លើសពីនេះទៅទៀត រថយន្តទាំងនោះ គឺមិនដែលមានប្រវត្តិត្រួតពិនិត្យ នៅមជ្ឈមណ្ឌលថែទាំរថយន្តរបស់ JLR នោះទេ។ កង្វះការថែទាំឱ្យបានត្រឹមត្រូវ ការមិនប្រើគ្រឿងបន្លាស់ពិតប្រាកដ និងជាងជំនាញបច្ចេកទេស ដែលមានសមត្ថភាព អាចបណ្តាលឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំង»។


 
“ក្រុមហ៊ុនរបស់យើងខ្ញុំ ផ្តល់នូវការថែទាំយ៉ាងយកចិត្តទុកដាក់សម្រាប់អតិថិជន ដូចជា ការជួសជុល និងថែទាំរថយន្ត ជាមួយជាងបច្ចេកទេស ដែលបានទទួលការបណ្តុះបណ្តាលដោយផ្ទាល់ចេញពីរោងចក្រ អមមកជាមួយនឹងគ្រឿងបន្លាស់ និងឧបករណ៍ផ្សេងៗ។ ពួកយើងស្វាគមន៍ជានិច្ច ចំពោះម្ចាស់រថយន្ត Land Roverទាំងអស់ មិនថាពួកគេបានទិញយានយន្តពីក្រុមហ៊ុន ឬពីប្រភពណានោះឡើយ គឺអាចចយករថយន្តមកទទួលសេវាកម្ម នៅ Land Rover Cambodia ដើម្បីត្រួតពិនិត្យយានយន្តដោយឥតគិតថ្លៃ ឬសម្រាប់ការជួសជុលណាមួយ។ យើងខ្ញុំចង់ឱ្យប្រាកដថា រថយន្ត Land Rover ទាំងអស់ នៅក្នុងប្រទេសកម្ពុជា នឹងដាក់ឱ្យដំណើការ ប្រកបដោយភាពធន់ និងសុវត្ថិភាពខ្ពស់។ យើងសង្ឃឹមថា អ្នកដែលស្រលាញ់រថយន្ត Land Rover ទាំងអស់ ក៏ដូចជាអ្នក ដែលត្រៀមទិញនាពេលអនាគត នឹងពិចារណាលើកត្តាខាងលើ មុននឹងសម្រេចចិត្ត”។
 
រាល់ម្ចាស់រថយន្ត Land Rover អាចអញ្ជើញយករថយន្តមកត្រួតពិនិត្យបានជាមួយមជ្ឈមណ្ឌលសេវាកម្ម Jaguar Land Rover ។ អតិថិជនអាចថែរក្សាយានយន្តរបស់អ្នកបានដោយគ្រាន់តែកក់ទុកឥឡូវនេះ តាមរយៈ 070 999 222/ 017 999 539 ឬទំនាក់ទំនងតាមរយៈទំព័រ Facebook របស់ Jaguar ឬ Land Rover Cambodia ឬចូលទៅកាន់អគារតាំងបង្ហាញរថយន្ត Land Rover Cambodia នៅលើផ្លូវសហព័ន្ធរុស្សី។
 
អំពី Land Rover
ចាប់តាំងពីឆ្នាំ១៩៤៨ Land Rover បានផលិតរថយន្ត 4x4s ដែលតំណាងឱ្យ 'វិសាលភាពនៃសមត្ថភាព' សម្រាប់គ្រប់ម៉ូដែលទាំងអស់។ Land Rover ម៉ូដែល Defender, Discovery, Discovery Sport, Range Rover, Range Rover Sport, Range Rover Velar និង Range Rover Evoque នីមួយៗតំណាងឱ្យផ្នែករថយន្ត SUV របស់ពិភពលោក ដោយ ៨០ ភាគរយនៃជួរម៉ូដែលនេះ ត្រូវបាននាំចេញទៅកាន់ជាង ១០០ ប្រទេសលើពិភពលោក៕
 
(អត្ថបទពាណិជ្ជកម្ម)






 

© រក្សាសិទ្ធិដោយ thmeythmey.com