ជាតិ
អ្នកកាសែតកម្ពុជាទស្សនកិច្ចស្វែងយល់អំពីវិធាននៃការគ្រប់គ្រងខ្លួនឯងក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសថៃ 
×![]()
ប្រតិភូសារព័ត៌មានកម្ពុជា ដែលរួមមានតំណាងក្លិបអ្នកកាសែតកម្ពុជា និងតំណាងអង្គភាពសារព័ត៌មានចំនួន៧រូបត្រូវបានអញ្ជើញឱ្យធ្វើទស្សនកិច្ចសារព័ត៌មាន៥ថ្ងៃនៅក្នុងប្រទេសថៃ។ ទស្សនកិច្ចដែលមានរយៈពេលពីថ្ងៃទី៣១មីនា ដល់ថ្ងៃទី៤ខែមេសា ត្រូវបានរៀបចំដោយក្រុមប្រឹក្សាសារព័ត៌មានជាតិរបស់ប្រទេសថៃ ដោយមានកិច្ចសហការដោយពីស្ថានទូតថៃប្រចាំកម្ពុជា និងមូលនិធិប្រទេសថៃ។
តំណើរទស្សនកិច្ចនេះផ្តោតលើការចែករំលែកពិសោធន៍ស្តីពី«វិធានគ្រប់គ្រងខ្លួនឯងក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ (Media’s self-regulation)»។
ប្រតិភូសារព័ត៌មានកម្ពុជារួមមានលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា, លោកស្រី ថុង សុវណ្ណរង្សីយ៍ អគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា និងជាអគ្គនាយិកានៃសារព័ត៌មានកោះសន្តិភាព, លោក លាង ដឺលុច នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា និងជាសហស្ថាបនិកសារព័ត៌មានថ្មីៗ, លោក សំ វិបុល ជាអនុប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាននៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃ ក្រសួងព័ត៌មាន, លោក សាំង សុធា, លោក សុទ្ធ គឹមសឿន អ្នកយកព័ត៌មាននៃសារព័ត៌មានខ្មែរថាម និងលោក ស៊ឺ្រ រិទ្ធីយ៉ា ប្រធានក្រុមការងារភាសាអង់គ្លេសនៃសារព័ត៌មានFresh News។

ប្រតិភូអ្នកសារព័ត៌មានកម្ពុជានឹងត្រូវអមដំណើរដោយលេខាទី១របស់ស្ថានទូតថៃប្រចាំកម្ពុជា លោក រដ្ឋាធីប នឹងជួបសម្ដែងការគួរសមជាមួយអនុប្រធាននាយកដ្ឋានព័ត៌មាននៃក្រសួងការបទេសថៃ លោក Natapanu Nopakun។
ក្រៅពីការចូលរួមក្នុងសិក្ខាសាលាស្ដីពី Media Self-Regulation ប្រតិភូសារព័ត៌មានកម្ពុជានឹងទស្សនកិច្ចក្រុមហ៊ុនសារព័ត៌មានរបស់ប្រទេសថៃចំនួនទាំងនៅក្នុងរាជធានីបាងកក និងនៅខេត្ត ដូចជា THAI PBS, Thairath Group, Petchpoom Newspaper និងទស្សនកិច្ចក្រុមហ៊ុនឯកជនផ្សេងទៀតដូចជា.SCG Group, ICONSIAM៕
© រក្សាសិទ្ធិដោយ thmeythmey.com