កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាអេឡិចត្រូនិក ត្រូវបានបញ្ចូលក្នុងការប្រកួតកីឡាប៉ារ៉ាហ្គេមលើកដំបូងនៅកម្ពុជា
31, Mar 2023 , 10:29 pm        
រូបភាព
អត្តពលិកអាស៊ានប៉ារ៉ាហ្គេម ទទួលប្រាក់រង្វាន់ នៅទីស្តីការក្រសួងការពារជាតិ។ រូបពី អ៊ូ គង់
អត្តពលិកអាស៊ានប៉ារ៉ាហ្គេម ទទួលប្រាក់រង្វាន់ នៅទីស្តីការក្រសួងការពារជាតិ។ រូបពី អ៊ូ គង់
ដោយ:
កីឡាអេឡិចត្រូនិក(E-Sports)បានដាក់បញ្ចូលក្នុងការប្រកួតលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ កើន១៣ប្រភេទកីឡា ដោយកីឡាអាទឡិចត្រូនិកប្រកួតប្រជែងដោយគ្មានមេដាយ។



លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ (CAMAPGOC)  ក្នុងជំនួបកិច្ចប្រជុំនាយបេសកម្ម រួមជាមួយ Asian Para Sports Federation(APSF) ​នៅ​​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានសម្រេចបន្ថែមកីឡាមួយចំនួនទៀតដែលកើនដល់១៣កីឡានៅប៉ារ៉ាហ្គេម ដោយក្នុងនោះក៏មានកីឡាអេឡិចត្រូនិកផងដែរ។ 


លោក យី វាសនា អគ្គលេខាធិការ CAMAPGOC។ រូបពី CAMSOC
 
កីឡាទាំង១៣ ប្រភេទដែលបានដាក់បញ្ចូលរួមមាន៖ អត្តពលកម្ម ហែលទឹក លើកទម្ងន់ វាយកូនឃ្លីលើតុ វាយសី បាល់បោះអង្គុយលើរទេះ បាល់ទាត់ជនពិការចលករខួរក្បាល បាល់ទាត់ជនពិការភ្នែក បាល់បោះជនពិការភ្នែក បាល់ទះអង្គុយ ប៊ូស្យា អុក យូដូ និង​កីឡា​អេឡិចត្រូនិក។ ចំពោះកីឡាអេឡិចត្រូនិក​ ជាប្រភេទកីឡា​ដែល​បង្ហាញ​​ខ្លួនលើក​ដំបូង​ ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
 
យ៉ាងណាក៏ដោយ ការប្រកួតប្រជែងក្នុងប្រភេទកីឡាអេឡិចត្រូនិក​ នឹងមិនមានការផ្តល់មេដាយនោះទេ ដោយដាក់ជាកីឡាបង្ហាញ (Demo) ប៉ុណ្ណោះ។
គួបញ្ជាក់ថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា នឹងបើកដំណើរការពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានអត្តពលិកចំនួន៣០០០នាក់មកពីបណ្តាប្រទេសជាសមាជិកសមាគមអាស៊ាន បូករួមទាំងទីម័រខាងកើតផងដែរ៕
 

Tag:
 យី វាសនា
  APSF
  អាស៊ានប៉ារ៉ាហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com