ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សញ្ញា​នាំ​អោយ​សង្ស័យ​រលាក​ខ្នែង​ពោះវៀន
05, Apr 2023 , 6:59 am        
រូបភាព
ការ​រលាក​ខ្នែងពោះវៀន អាច​នឹង​គំរាមកំហែង​ដល់​ជីវិត​អ្នកជំងឺ​បាន​ប្រសិនបើ​វា​ធ្លាយ ប៉ុន្តែ គ្រូពេទ្យ​ច្រើន​ធ្វើការ​វះកាត់​វា​ចោល​មុន​ពេល​ការ​ធ្លាយ​នោះ​កើតមាន​។
 
ទោះបីជា​យ៉ាងណា​ក៏ដោយ ចំពោះ​ការធ្វើ​រោគវិនិច្ឆ័យ​អាចជា​រឿង​មួយ​ពិបាក វេជ្ជបណ្ឌិត ម៉ៃ​ខ​ល ផេ​នេ (Dr. Michael Payne, MD) អ្នកឯកទេស​ខាង​ជំងឺ​ក្រពះ​ពោះវៀន និយាយថា “​វា​គឺជា​ជំងឺ​មួយ​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត ហើយ​ភាគច្រើន​អ្នកជំងឺ​មិនមាន​ស្តែង​នូវ​រោគសញ្ញា​របស់​នោះទេ​។ ដូច្នេះ​យើង​គួរតែ​យក​ដៃ​ស្ទាប​ពោះ​របស់គេ​ដើម្បី​អោយ​ប្រាកដ​ថា​មាន​ជំងឺ​នេះ​ឬក៏​អត់​”​។
 
ចូរ​ទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ទៅ​ប្រសិនបើ​អ្នក​រក​ឃើញ​មាន​រោគសញ្ញា​ដូចខាងក្រោម​៖
 
ឈឺ​នៅ​ម្តុំរ​ន្ធ​ផ្ចិត

ការឈឺចាប់​របស់​ជំងឺ​រលាក​ខ្នែងពោះវៀន​ច្រើន​តែ​កើតមាន​នៅ​តំបន់​ពោះ​ខាងក្រោម និង​ខាងស្តាំ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ រោគសញ្ញា​ដំបូង​របស់​វា​នេះ​តែងតែ​ធ្វើអោយ​អ្នកជំងឺ​មិន​សភាព​មិន​ស្រួល​ក្នុង​ពោះ​នៅក្បែរ​រន្ធ​ផ្ចិត ក្រោយមក​ទើប​ឈឺ​រាល​ទៅ​ពោះ​ខាងក្រោម​។​
មនុស្ស​មួយចំនួន​រួម​ទាំង​កូនក្មេង និង​ស្ត្រី​មាន​ផ្ទៃពោះ ការឈឺចាប់​ប្រហែលជា​មាន​ឈឺចាប់​នៅ​កន្លែង​ខុសៗ​គ្នា​នៃ​ពោះ ឬក៏​អាច​ឈឺ​នៅ​ចំហៀង​ពោះ​ក៏មាន​ដែរ​។
 
ការឈឺចាប់​នេះ​នឹង​កាន់តែ​ខ្លាំង​ប្រសិនបើ​អ្នក​ធ្វើ​ចលនា​ជើង ពោះ ក្អក ក្រដាស ឬ​អង្គុយ​លើ​ផ្ទៃរាប​ពុំ​ស្មើ​។
 
ឈឺចាប់​ខ្លាំង​យ៉ាង​លឿន

នៅ​ពេល​មួយ​ដែល​ការ​ឈ​ឈឺចាប់​ស្ថិត​នៅ​ពោះ​ខាងក្រោម វា​អាច​ទៅ​ជា​ការឈឺ​ដ៏​ខ្លាំង​បំផុត​បាន​។ វេជ្ជបណ្ឌិត ផេ​នេ​និយាយថា ភាគច្រើន​នៃ​អ្នកជំងឺ​របស់គាត់​និយាយថា “​វា​ទំនងជា​ការឈឺចាប់​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​សោះ​”​។
 
ជំងឺ​រលាក​ខ្នែងពោះវៀន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​គ្រប់គ្រាន់​នឹង​ដាស់​អ្នកជំងឺ​ពី​ដេក​បាន ព្រោះ​ការឈឺចាប់​ខ្លាំង​របស់​វា​កើត​ឡើង​លឿន​ណាស់​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។
 
ក្តៅខ្លួន​ស្ទេញៗ

រោគសញ្ញា​នៃ​ការ​រលាក​ខ្នែងពោះវៀន​ប្រហែល​ជា​ស្រដៀង​គ្នា​នឹង​ការ​ឈឺក្រពះ​ដែរ ដែល​មាន​រោគសញ្ញា​ក្តៅខ្លួន​ស្ទេញៗ ញាក់ និង​ញ័រ​ខ្លួន​។​
វេជ្ជបណ្ឌិត ផេ​នេ​និយាយថា ប្រសិនបើ​អ្នក​ឈឺក្រពះ​ព្រមទាំង​មាន​កម្តៅ ៣៧,៧ នោះ​ប្រហែលជា​គ្មាន​អ្វី​ត្រូវ​បារម្ភ​នោះ​ទេ​។ ប៉ុន្តែ​ប្រសិនបើ​ឡើង​រហូត​ដល់ ៣៩,៤ ហើយ​ការ​ឈឺពោះ​នោះ​វា​ធ្ងន់ធ្ងរ​រហូត​ដល់​តម្រូវ​អោយ​អ្នក​មិន​អាច​ឈរ​ត្រង់​បាន វា​ប្រហែល​ជា​សញ្ញា​របស់​ជំងឺ​រលាក​ខ្នែងពោះវៀន​ហើយ​។
 
ក្អួតចង្អោ ឬ​មិន​ឃ្លាន​អាហារ
វេជ្ជបណ្ឌិត ផេ​នេ និយាយថា “​ការ​ក្អួត​នេះ​មិនមែន​ក្អួត​បាញ់​ទឹក​ដូច​ពស់​ព្រួស​ពិស​ទេ​”​។​
ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​ប្រហែលជា​មាន​រយៈពេល​ពីរ​ថ្ងៃ​ក្នុង​ការ​មិន​ឃ្លាន​អាហារ​ព្រមទាំង​ក្អួតចង្អោរ​ជាមួយ​គ្នា​ផង ដែល​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ការ​ឈឺក្រពះ​។ ប្រសិន​បើ​មួយ​ថ្ងៃ​ក្រោយ​ធូរ​ទៅវិញ អ្នក​ប្រហែលជា​មិន​អី​ទេ​។ ប៉ុន្តែ​ប្រសិនបើ​វា​ចេះតែ​បន្ត​ឈឺ​កាន់តែ​ខ្លាំង​ទៀត ជា​ពិសេស​ប្រសិនបើ​មាន​ក្តៅខ្លួន និង​ឈឺពោះ​នៅ​ខាងស្តាំ​និង​ឆ្វេង អ្នក​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ​។ ករណី​ក្អួត​លើសពី ១២​ម៉ោង ឬ​រាគ​លើស​ពី​ពីរ​ថ្ងៃ ក៏​គួរតែ​ទំនាក់ទំនង​ទៅ​គ្រូពេទ្យ​ដែរ​។
 
ការ​ទល់លាមក ឬ​រាគ

សញ្ញា​នេះ​មិន​ខុស​ពី​សញ្ញា​របស់​ជំងឺ​ផ្សេងៗ​នោះទេ ហើយក៏​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ដែរ ប៉ុន្តែ​ប្រសិនបើ​អ្នក​មាន​ការ​រាគ​រុស​តិចតួច ជា​ពិសេស​មាន​សំបោរ​ច្រើន ព្រមទាំង​ឈឺពោះ​ខាងក្រោម​និង​ស្តាំ​ទៀត ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។
 
ផោម និង​ហើមពោះ

អ្នក​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ដែរ​ប្រសិនបើ​មាន​ការ​ហើមពោះ​ច្រើនជាង​ពីរ​ថ្ងៃ ផោម​ច្រើនដង​ជាមួយនឹង​ការ​ឈឺពោះវៀន ឬ​ពិបាក​ផោម​។
 
សង្គត់ពោះហើ​យ​ដកចេ​ញវិញ​ឈឺ

ការ​សង្គត់ពោះហើ​យ​ដកចេ​ញវិញ​ឈឺ​នេះ​គឺ​ធ្វើទៅលើ​ព្រោះ​ផ្នែក​ខាងក្រោម និង​ស្តាំ​។ វេជ្ជបណ្ឌិត ផេ​នេ​និយាយថា “​ប្រសិនបើ​វា​ឈឺ​ហើយ ក៏​មិន​បាច់​ធ្វើ​វា​ទៀត​ដែរ​”​។ នេះ​គឺជា​វិធី​មួយ​ល្អ​ក្នុង​ការស្វែងរក​ការឈឺចាប់​ដែល​ទាក់ទង​នឹង​ការ​រលាក​ខ្នែងពោះវៀន ហើយ​ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អ្នក​ធ្លាប់​មាន​ការឈឺចាប់​បែបនេះ ជាពិសេស​ក្តៅខ្លួន ក្អួត ឬ​សញ្ញា​ផ្សេងៗ​ទៀត​ជាមួយគ្នា​។
 
អ្វី​ផ្សេង​ទៀត​ដែល​អាច​កើតមាន

ស្បែក​គឺមាន​វិញ្ញាណ​សម្រាប់​បញ្ជា​អោយ​ឈឺ​ឆៀបៗ​ប្រសិនបើ​អ្នក​ត្រូវបាន​ឃ្មុំ​ទិច​។ ប៉ុន្តែ​ចំពោះ​ក្នុង​ខ្លួន​មនុស្ស​វិញ​គឺ​វា​ជា​រឿង​ពីរ​ខុសគ្នា​។ ករណី​ដូច​ជា​កូនក្រៅស្បូន ជំងឺ​ពោះវៀន Crohn’s Disease ជំងឺ​រលាក​ក្នុង​អាង​ត្រគៀក និង​ការ​ទល់លាមក​សុទ្ឋ​តែ​អាច​អោយ​មាន​អារម្មណ៍​ស្រដៀង​គ្នា​នឹង​ការ​រលាក​ខ្នែងពោះវៀន​ដែរ​។
 
ទោះបីជា​រោគសញ្ញា​មិន​បញ្ជាក់​ច្បាស់​ក៏ដោយ ក៏​គ្រូពេទ្យ​អាច​ប្រើ​វិធី​ថត​អេកូ ឬ​រាប់​គ្រាប់​ឈាម (​ប្រសិនបើ​ឡើង​ខ្ពស់​ជា​សញ្ញា​បញ្ជាក់ថា​មាន​ការបង្ក​រោគ​) ដើម្បី​ជួយ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​រលាក​ខ្នែងពោះវៀន​។

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com