ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការឈឺ​ក្រលៀនចំពោះ​មនុស្ស​ប្រុស
04, Apr 2023 , 10:59 pm        
រូបភាព
​ការឈឺ​ក្រលៀន ​គឺ​ការឈឺ​នៅ​ត្រង់​កន្លែង​ជួបគ្នា ​នៃ​តំបន់​ផ្នែក​ខាងក្នុង​, ខាងលើ​នៃ​ភ្លៅ និង​ផ្នែក​ខាងក្រោម​នៃ​ពោះ​។​

 
មូលហេតុ​

​មូលហេតុ​ជាទូទៅ​បំផុត​នៃ​ការឈឺ​ក្រ​លៀន គឺ​ការ​យារ​សាច់ដុំ​, តង់​ដុង ឬ​សរសៃ​ត​ឆ្អឹង ជាពិសេស​ចំពោះ​អ្នក​អត្ត​ពលិ​ក​ដែល​លេង​កីឡា​ដូចជា លេង​បាល់ទាត់ ឬ​បាល់​គប់​ជាដើម​។ ការឈឺ​ក្រលៀន អាច​កើតមាន​ភ្លាមៗ​បន្ទាប់​ពី​គ្រោះថ្នាក់​អ្វីមួយ ឬ​ការឈឺ​នោះ​អាច​មាន​ជាច្រើន​សប្តាហ៍ ឬ​ច្រើន​ខែ​។ ការឈឺ​ក្រលៀន​ អាច​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ដោយ​បន្ត​ការប្រើប្រាស់​ចលនា ​ដែល​ប៉ះពាល់​ទៅ​នឹង​ក្រលៀន​នោះ​។​
 
​ករណី​ដែល​មិនសូវ​ជា​ជួប​ញឹកញាប់​, ការ​បាក់ឆ្អឹង​, ជំងឺ​ក្លន ឬ​ក្រួស​ក្នុង​តម្រងនោម​ អាច​បណ្តាល​ឱ្យ​ឈឺ​ក្រលៀន​ផងដែរ​។ យ៉ាងណាមិញ​ ការឈឺ​ពងស្វាស និង​ការឈឺ​ក្រ​លៀន​គឺ​មាន​ភាព​ខុសប្លែកគ្នា​។ បញ្ហា​នៃ​ពងស្វាស​ ជួនកាល​អាច​បណ្តាល​ឱ្យ​ឈឺ​ ហើយ​ការឈឺ​នោះ ​រាតត្បាត​ដល់​តំបន់​នៃ​ក្រ​លៀន​។​
​មូលហេតុ​នៃ​ការឈឺ​ក្រលៀន​អាច​រួមមានៈ​
  • ការស្លាប់​ជាលិកា​ឆ្អឹ​ងដែល​បណ្តាល​មកពី​ការថយចុះ​លំហូរ​ឈាម​
  • ការ​ដាច់​សរសៃ​ត​ឆ្អឹង ឬ​តង់​ដុង​
  • រលាក​សន្លាក់​
  • រលាក​បំពង់អេ​ពី​ឌីឌីម​
  • ហើម​ស្រោម​ពងស្វាស​
  • ជំងឺ​ក្លន​
  • ក្រួស​ក្នុង​តម្រង​នោម​
  • យារ​សាច់ដុំ​
  • រលាក​ពងស្វាស​
  • ពងស្វាស​ចូលទៅក្នុង​ពោះ​
  • រលាក​សន្លាក់ឆ្អឹង​
  • មាន​ទឹក​នៅ​ក្នុង​ពងស្វាស​
  • ហើម​កូនកណ្តុរ​
  • រលាក​តង់​ដុង​
  • ជំងឺមហារីក​ពងស្វាស​
  • ឆ្លង​មេរោគ​លើ​ប្រព័ន្ធ​បង្ហូរទឹក​មូត្រ​
  • រីក​សរសៃឈាម​វ៉ែន​នៅក្នុង​ស្រោម​ពងស្វាស​
  • ​នៅពេលណា​ដែល​គួរ​ទៅ​ជួប​នឹង​គ្រូពេទ្យ​                                                                                                                                                                                                  សូម​រក​ការសង្គ្រោះ​ភ្លាមៗ​ប្រសិនបើ​អ្នក​មាន៖   
  • ការឈឺ​ក្រលៀន​ដែល​ចាក់​ទៅ​ដល់​ខ្នង​, ពោះ ឬ​ទ្រូង
  • ឈឺ​ភ្លាមៗ និង​ឈឺ​ពងស្វាស​ខ្លាំង
  • ការឈឺ​ពងស្វាស​ត្រូវបាន​គួបផ្សំ​ដោយ​ចង្អោ​រ​, គ្រុ​នក្តៅ​, ញាក់ ឬ​មាន​ឈាម​នៅ​ក្នុង​ទឹកនោម                                                                                                                        សូមណាត់ជួប​ជាមួយនឹង​គ្រូពេទ្យ​ប្រសិនបើ​អ្នក​មាន៖ 
  • ឈឺ​ក្រលៀនខ្លាំង
  • ឈឺ​ក្រលៀនដែល​មិន​មាន​ភាពប្រសើរឡើង​ក្រោយ​ពី​ការព្យាបាល​នៅផ្ទះ
  • ឈឺ​ពងស្វាស​ដែល​មាន​រយៈពេល​ច្រើនជាង​២ ឬ​៣​ថ្ងៃ
  • ហើម​នៅក្នុង ឬ​ជុំវិញ​ពងស្វាស
  • ឈឺ​ម្តងម្កាល តែ​ឈឺ​ខ្លាំង​នៅ​ផ្នែក​ខាងក្រោម​នៃ​ពោះ ​ដែល​អាច​ចាក់​ទៅ​ក្រលៀន និង​ទៅ​ក្នុង​ពងស្វាស​
  • មាន​ឈាម​នៅក្នុង​ទឹកនោម​
  • ​ការថែរក្សា​ខ្លួនឯង                                                                                                                                                                                                                              ប្រសិនបើ​ការឈឺ​ក្រលាន​ត្រូវ​បាន​បង្កឡើង​ដោយ​របួស ការព្យាបាល​លើ​ខ្លួនឯង​អាចជួយ​បាន​ដោយ៖
  • ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ដូចជា ថ្នាំ​អ៊ី​ប៊ុយ​ប្រូ​ហ្វេន (Advil, Motrin, ថ្នាំ​ដទៃទៀត​) ឬ​ថ្នាំ​អា​សេ​តា​មី​ណូ​ហ្វេន (Tylenol, ថ្នាំ​ដទៃទៀត​)
  • ស្អំ​ទឹកកក​ត្រង់​កន្លែង​ដែល​ឈឺ ២០ ទៅ​៣០​នាទី ២​ទៅ​៤​ដង​ក្នុង​មួយថ្ងៃ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com