កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ក្រុមបាល់ទះឆ្នេរខ្សាច់ជម្រើជាតិកម្ពុជាទាំងឈុត A-B ឈ្នះចិន ក្នុងការប្រកួតមិត្តភាពអន្តរជាតិ
05, Apr 2023 , 11:06 am        
រូបភាព
ដោយ: ថ្មីៗ
ក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជា ឈុត B បានយកឈ្នះបាល់ទះឆ្នេរខ្សាច់ សានទុង (ចិន) ឈុត B ក្នុងលទ្ធផល ២-០ សិត ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅទីលានបាល់ទះឆ្នេរខ្សាច់ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នៅព្រឹកថ្ងៃទី៥ ខែមេសា។ ជំនួបនេះធ្វើឡើងក្រោយឈុត A កម្ពុជា ឈ្នះឈុត A សានទុង ក្នុងលទ្ធផល ២-១។ ក្រុមកម្ពុជា ឈុត B បានយកឈ្នះនៅសិតទី១ ក្នុងលទ្ធផល ២១ទល់១១ និងសិតទី២ក្នុងលទ្ធផល ២១ទល់៤។



ការប្រកួតមិត្តភាពអន្តរជាតិឆ្នេរខ្សាច់ ដើម្បីកម្តៅសាច់ដុំត្រៀមស៊ីហ្គេមឆ្នាំ២០២៣នេះ មានជំនួប២គូ រវៀងក្រុមកម្ពុជា និងចិន ដែលមានឈុត A និង B។ ដោយសារជំនួបទី១ឈុត A របស់កម្ពុជាបានឈ្នះទៅហើយ ដូច្នេះការប្រកួតមិនឈានដល់ជំនួបលើកទី៣ឡើយ។

ការប្រកួតនីមួយៗមាន៣សិត ក្នុងមួយសិតមាន២១ពិន្ទុ។ បើឈានដល់សិតទី៣ ពិន្ទុចាញ់ឈ្នះត្រឹម១៥ពិន្ទុប៉ុណ្ណោះ៕
អត្ថបទទាក់ទង


© រក្សាសិទ្ធិដោយ thmeythmey.com