ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ម្ទេស​បន្ថយ​ហានិភ័យ​ជំងឺ សរសៃឈាម​បេះដូង
08, Apr 2023 , 6:59 am        
រូបភាព
ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ saturated ខ្ពស់ ដែល​ត្រូវបាន​រក ឃើញ​នៅក្នុង​ប្រភេទ​អាហារ​មួយចំនួន​ដូចជា​៖​សាច់​ក្រហម និង អាហារ​ធ្វើ​ពី​ទឹកដោះគោ គឺ​អាច​បណ្តាល អោយ​អ្នក​មាន ការវិវត្តន៍​នូវ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល​ខ្ពស់​។​

 
​វា​ក៏​នឹង​ធ្វើអោយ​អ្នក មាន​នូវ​ជំងឺ​សរសៃឈាម បេះដូង និង អាច​អោយ​អ្នក​ស្លាប់​បាន​ផង​ដែរ​។ សារជាតិ cayenne ដែល​ជា​សារធាតុ​មួយ ក្នុងចំណោម សារធាតុ​សំខាន់​ផ្សេងទៀត ដែល​មាន​នៅក្នុង​ផ្លែ​ម្ទេស ត្រូវបាន​គេ​រកឃើញ​ថា វា​មាន​ប្រសិទ្ធភាព មិន​ត្រឹម តែ ជួយ​កាត់បន្ថយ​នូវ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល និង ទ្រី​គ្លី​សេរីដ​ប៉ុណ្ណោះទេ តែ​វា​ថែម​ទាំង​អាច ជួយ​កាត់បន្ថយ ផងដែរ នូវ​ការ​ផ្តុំ​ឡើង​នៃ​កោសិកា​ឈាម​ប្លាក្កែ​ត platelet ដែល​វា​ជារឿយ​បណ្តាលអោយមាន ដុំ​ឈាមកក​ដែល​អាច​ធ្វើអោយ ស្លាប់​បាន​។
 
អត្ថប្រយោជន៍​ចំពោះ​សុខភាព​ទាំង​នេះ គឺ​ពិតជា​មាន​សារៈសំខាន់​ចំពោះ​មនុស្ស​ទាំងឡាយ ណា ដែល​កំពុង​មាន​ការព្រួយបារម្ភ អំពី​ការវិវត្តន៍​មាន​នូវ​ជំងឺ ស​សៃឈាម​បេះដូង ឬ អ្នក​ដែល​ត្រូវបាន ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា មាន​ជំងឺ​នេះ​រួចទៅហើយ ៕

© រក្សាសិទ្ធិដោយ thmeythmey.com