អន្តរជាតិ
លោក Macron សុំលោក Xi ជួយឱ្យមានកិច្ចចរចាសន្តិភាពនៅអ៊ុយក្រែន ប្រធានាធិបតីចិនលោក Xi Jinping (ឆ្វេង) និយាយជាមួយសមភាគីរបស់លោក គឺប្រធានាធិបតីបារាំងលោក Emmanuel Macron គ្រាដែលពួកអស់លោកទៅដល់ទីកន្លែងនៃពិធីស្វាគមន៍ជាផ្លូវការក្នុងរដ្ឋធានីប៉េកាំងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។
× ប្រធានាធិបតីបារាំងលោក Emmanuel Macron បានលើកទឹកចិត្តប្រធានាធិបតីចិនលោក Xi Jinping ឱ្យប្រើទំនាក់ទំនងរបស់ចិនជាមួយរុស្ស៊ីដើម្បីជួយបញ្ចប់សង្គ្រាមរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។
លោក Macron បាននិយាយប្រាប់លោក Xi នៅពេលលោកទាំងពីរបានជួបគ្នា កាលពីថ្ងៃទី៦ មេសា នៅក្រុងប៉េកាំងថា អំពើឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនបានធ្វើឱ្យមានអស្ថិរភាពអន្តរជាតិ។
លោក Macron បានមានប្រសាសន៍ថា៖ «ខ្ញុំដឹងថាខ្ញុំអាចពឹងពាក់លោកបានក្នុងការធ្វើឱ្យរុស្ស៊ីមានវិចារណញ្ញាណឡើងវិញ ហើយធ្វើឱ្យភាគីទាំងអស់វិលទៅកាន់តុចរចាគ្នាវិញ»។
ប្រទេសចិនបានស្នើផែនការសន្តិភាពមួយមានច្រើនផ្នែកសម្រាប់អ៊ុយក្រែនដែលរួមមានការអំពាវនាវមួយឱ្យមានការគោរពអធិបតេយ្យភាពនិងបូរណភាពដែនដីនៃប្រទេសទាំងអស់ តែមិនបានអំពាវនាវឱ្យរុស្ស៊ីដកកងកម្លាំងខ្លួនពីប្រទេសអ៊ុយក្រែនទេ។
ពួកមន្ត្រីអ៊ុយក្រែនបាននិយាយថា ពួកគេនឹងធ្វើការចរចាសន្តិភាព ប្រសិនបើរុស្ស៊ីដកកងកម្លាំងយោធាទាំងអស់របស់ខ្លួន ចំណែកឯរុស្ស៊ីវិញបានទទូចឱ្យអ៊ុយក្រែនទទួលស្គាល់តំបន់ដែលរុស្ស៊ីបានកាន់កាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com