កីឡាជាតិ
ជាតិ
បាល់ទះ៖ កម្ពុជា ឈ្នះចិន ៣-០សិត នៅជើងទី២ ក្នុងការប្រកួតមិត្តភាព
08, Apr 2023 , 3:09 pm        
រូបភាព
ការប្រកួតបាល់ទះមិត្តភាពអន្តរជាតិរវាងក្រុមកម្ពុជា(ស) និងចិន(ក្រហម)។
ការប្រកួតបាល់ទះមិត្តភាពអន្តរជាតិរវាងក្រុមកម្ពុជា(ស) និងចិន(ក្រហម)។
ដោយ:
ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា បានយកឈ្នះលើភ្ញៀវក្រុមបាល់ទះខេត្តសានទុង មកពីប្រទេសចិន ដោយលទ្ធផល ៣-០សិត ក្នុងការប្រកួតមិត្តភាពអន្តរជាតិជើងទី២ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នាទីលានបាល់ទះក្នុងសាល ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។

នៅក្នុងសិតទីសិតទី១ ក្រុមម្ចាស់ផ្ទះកម្ពុជា បានយកឈ្នះភ្ញៀវសានទុង ដោយពិន្ទុដាច់ឆ្ងាយគ្នាច្រើន ២៥-១៩ ហើយបន្តយកឈ្នះក្រុមភ្ញៀវនៅក្នុងសិតទី២ទៀត ដោយពិន្ទុ ២៥-១៦។ នៅសិតទី៣ ដែលជាការកាត់ក្តីចុងក្រោយនោះ កម្ពុជា ឈ្នះសានទុង ពិន្ទុ ២៥-១៧។
 
ក្រោយប្រកួតចប់ កីឡាករក្រុមជម្រើសជាតិកម្ពុជា មើលឃើញពីគុណផលរបស់កីឡាករក្រុមភ្ញៀវខេត្តសានទុងថា៖«ពួកគាត់នៅក្មេងបទពិសោធគាត់នៅមានតិចតួច តែពួកគាត់ធ្វើបានល្អទាំងការវាយផ្តាច់ និងការវាយសេវា»។
 
គួបញ្ជាក់ថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣៕
 

Tag:
 កីឡាបាល់ទះ
 កម្ពុជា
 ចិន
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com