ជាតិ
លោកស្រី ម៉ែន សំអន ទទួលបានគោរមងារ «សម្ដេច » ពីព្រះមហាក្សត្រ
× ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្របានប្រទានគោរមងារ «សម្ដេចកិត្តិសង្គហបណ្ឌិត» ជូនលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ នេះបើតាមព្រះរាជក្រឹត្រនៅថ្ងៃទី៨ មេសា។
លោកស្រី ម៉ែន សំអន ជាមនុស្សទី១០ ហើយ ដែលទទួលបានគោរមងារ ជា«សម្ដេច»។
អ្នកនយោបាយក្នុងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានគោរមងា «សម្ដេច» នេះ រួមមាន៖ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្ដេចពញ្ញាចក្រី ហេង សំរិន, សម្ដេចវិបុលសេនាភក្តី សាយ ឈុំ, សម្ដេចក្រឡាហោម ស ខេង, សម្ដេចពិជ័យសេនា ទៀ បាញ់, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្ដេចចៅហ្វាវាំង គង់ សំអុល, សម្ដេចមហាធម្មពោធិសាល ជា ស៊ីម (មរណភាព ឆ្នាំ ២០១៥) និងសម្ដេចវិបុលបញ្ញា សុខ អាន (មរណភាព ឆ្នាំ២០១៧)។
© រក្សាសិទ្ធិដោយ thmeythmey.com