ជាតិ
ជប៉ុននឹងផ្តល់កម្ចីជាង១៨លានដុលា្លរដល់កម្ពុជា ដើម្បីកែល្អប្រព័ន្ធរំដោះទឹកនៅភ្នំពេញ
08, Apr 2023 , 6:20 pm        
រូបភាព
រូបតំណាង៖ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ថ្លែងក្នុងកម្មវិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយ នាកន្លងមក
រូបតំណាង៖ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ថ្លែងក្នុងកម្មវិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយ នាកន្លងមក
រដ្ឋាភិបាលជប៉ុន នឹងផ្តល់ឥណទានសម្បទានចំនួន១៨,២៤លានដុល្លារដល់កម្ពុជា ដើម្បីអនុវត្តគម្រោងប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកក្នុងតំបន់ភាគនិរតី នៃរាជធានីភ្នំពេញ។ ការអនុវត្តគម្រោងនេះ គឺស្ថិតនៅក្នុងដំណាក់កាលទី២។

 
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា​ ការផ្តល់ឥណទាននេះ​ នឹងត្រូវចុះហត្ថលេខាដោយលោក ប្រាក់ សុខុន​ រដ្ឋមន្រ្តីការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក ​​UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃទី១០មេសា។​
 
ការផ្តល់ឥណទានពីរដ្ឋាភិបាលជប៉ុននេះ នឹងជាចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់ របស់រដ្ឋាភិបាលកម្ពុជា ព្រមទាំពង្រឹងបន្ថែមនូវទំនាក់ទំនងដ៏ល្អប្រពៃ និងកិច្ចសហប្រតិបត្តិការ ដែលលូតលាស់លើគ្រប់វិស័យ​ រវាងប្រទេសទាំងពីរ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com