អន្តរជាតិ
ជប៉ុន និងចិនពិភាក្សាពីក្តីបារម្ភលើសន្តិសុខដែនសមុទ្រ ខណៈក្រុងប៉េកាំងធ្វើសមយុទ្ធក្បែរតៃវ៉ាន់
10, Apr 2023 , 8:29 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន និងចិន បានជួបគ្នា នៅថ្ងៃទី១០ ខែមេសា ដើម្បីពិភាក្សាអំពីក្តីបារម្ភជុំវិញជម្លោះដែនទឹកក្នុងសមុទ្រចិនខាងកើត ខណៈដែលទីក្រុងប៉េកាំងធ្វើសង្គ្រាមជុំវិញកោះតៃវ៉ាន់។

 
ជាផ្នែកមួយនៃកិច្ចចរចាទៀងទាត់ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១២ កិច្ចប្រជុំនេះធ្វើឡើងស្រប ចិនបានបញ្ជូននាវាចម្បាំង និងនាវាដឹកយន្តហោះចម្បាំង ដើម្បីធ្វើសមយុទ្ធបង្ហាញសាច់ដុំដាក់តៃវ៉ាន់ បន្ទាប់ពីលោកស្រីប្រធានាធិបតី Tsai Ing-wen បានជួបជាមួយប្រធានសភាតំណាងអាមេរិកលោក Kevin McCarthy ។
 
មុនពេលកិច្ចពិភាក្សានេះ ប្រធានគណៈប្រតិភូចិនលោក Hong Liang បាននិយាយថា លោកកំពុងស្វែងរកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ដែនសមុទ្រជាមួយជប៉ុន ហើយរំពឹងថានឹងមានកិច្ចសន្ទនាស៊ីជម្រៅជាមួយសមភាគីនេះផងដែរ។
 
លោក​ Hong ដែលជាមន្ត្រីជាន់ខ្ពស់ចិន និងជាអគ្គនាយកកិច្ចការព្រំដែន និងមហាសមុទ្រក្នុងក្រសួង ការបរទេស បានចូលរួមក្នុងកិច្ចប្រជុំខាងលើ ខណៈភាគីជប៉ុនដឹកនាំដោយអគ្គនាយកទទួល បន្ទុកកិច្ចការអាស៊ី និងមហាសមុទ្រលោក Takehiro Funakoshi ។
 
នៅក្នុងកិច្ចប្រជុំចុងក្រោយកាលពីខែវិច្ឆិកា លោក Hong បានរិះគន់ទីក្រុងតូក្យូចំពោះការ អត្ថាធិប្បាយអំពីសកម្មភាពរបស់ចិននៅច្រកសមុទ្រតៃវ៉ាន់។ លោកក៏បានស្នើឱ្យជប៉ុនដក នាវារបស់ខ្លួនត្រឡប់ទៅវិញពីដែនទឹកនៅជុំវិញប្រជុំកោះ ក្នុងសមុទ្រចិនខាងកើតដែលប្រទេសទាំងពីរអះអាងជារបស់ខ្លួន៕ 
 

Tag:
 ចិន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com