ជាតិ
តំបន់មួយចំនួន នឹង​មាន​ភ្លៀង លាយខ្យល់កន្រ្តាក់ ៣ថ្ងៃ
12, Apr 2023 , 7:59 am        
រូបភាព
កម្ពុជាបន្តមានភ្លៀងកម្រិតមធ្យមរយៈពេលមួយសប្ដាហ៍
កម្ពុជាបន្តមានភ្លៀងកម្រិតមធ្យមរយៈពេលមួយសប្ដាហ៍
ដោយ:
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១២​-១៨ មេសា ឥទ្ធិពលពីជ្រលងសម្ពាធទាប គួបផ្សំជាមួយកម្រិតខ្យល់ប្រែប្រួល អាចនឹងមានភ្លៀង ​ លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ស្ថានភាពបែបនេះ អាចធ្វើឱ្យតំបន់មួយចំនួន ​មានភ្លៀងធ្លាក់កម្រិតខ្សោយផងដែរ។



ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម បាន​បង្ហាញថា រយៈពេលមួយសប្ដាហ៍ខាងមុខ នៅតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប នៅចន្លោះថ្ងៃទី១២ ដល់១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតខ្សោយទៅតិចតួច។ បន្ទាប់ពីនោះ បរិមាណភ្លៀងនិងកើនឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
 
ចំពោះតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម  លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្រសួង​ធនធាន​ទឹក ក៏​បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​នេះ​ផងដែរ៕​
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com