កីឡាជាតិ
ស៊ីហ្គេម២០២៣
ព្រះមហាក្សត្រ ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​កីឡាករ Thiago និង​ភរិយា​
11, Apr 2023 , 10:37 pm        
រូបភាព
កីឡាករប្រដាល់ Thiago Teixeira ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៩ មេសា។ រូបថត ជា យូគៀង
កីឡាករប្រដាល់ Thiago Teixeira ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៩ មេសា។ រូបថត ជា យូគៀង
ភ្នំពេញ​៖ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ប្រោស​ព្រះរាជទាន​សញ្ជាតិ​ខ្មែរ ដោយ​សញ្ជាតូបនីយកម្ម​ជា​ចង្កោម​គ្រួសារ ដល់​គ្រួសារ​កីឡាករ​ប្រដាល់ Thiago Teixeira​។


 
​បើតាម​ព្រះរាជក្រឹត្យ​នៅ​ថ្ងៃទី​១១ មេសា​នេះ កីឡាករ ធីអាហ្គូ តេយសឺរ៉ា ម៉ាឆាដូ (Thiago Teixeira Machado) ជនជាតិ​ប្រេ​ស៊ី​ល និង​លោកស្រី រ៉ុម៉ា ម៉ារៀរ៉ហ្សានស្កា ស្តេហ្វហ្វែន(Roma Maria Rozanaska-Steffen) ជាភរិយា ជនជាតិ​ប៉ូឡូញ ត្រូវបាន​ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន​សញ្ជាតិ​ខ្មែរ​ដល់​អ្នក​ទាំងពីរ​។ ការផ្ដល់​សញ្ជាតិ​ខ្មែរ ដោយ​សញ្ជាតូបនីយកម្ម​ជា​ចង្កោម​គ្រួសារ​នេះ ធ្វើឡើង​តាម​សំណើ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៨ មេសា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ផ្ដល់​ថវិកា​២​ម៉ឺន​ដុល្លារ និង​ស្នើសុំ​ផ្ដល់​សញ្ជាតិ​ខ្មែរ ដល់​កីឡាករ​ប្រដាល់​ប្រេ​ស៊ី​ល Thiago​ផងដែរ​៕

អត្ថបទទាក់ទង
 
 

© រក្សាសិទ្ធិដោយ thmeythmey.com