ជាតិ
អ្នកទៅអង្គរសង្រ្កាន្ត អាចប្រើWi-Fi លឿន ដោយឥតគិតថ្លៃ
12, Apr 2023 , 2:39 pm        
រូបភាព
ពលរដ្ឋដែលទៅលេងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក្នុងខេត្តសៀមរាប អាចប្រើ Public Wi-Fi ដោយឥតគិតថ្លៃ រួមទាំងមានល្បឿនលឿនថែមទៀត។ លោក ជា វ៉ាត់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នាព្រឹកថ្ងៃទី១២មេសា ថា Public Wi-Fiនេះ ផ្តល់ជូនពលរដ្ឋក្នុងរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៤ដល់១៦មេសា នៃពិធីបុណ្យចូលប្រពៃណីខ្មែរ។

 
ប្រជាពលរដ្ឋ សាធារណជនជាតិ និងអន្តរជាតិ ដែលទៅព្រឹត្តិការណ៍អង្គរសង្រ្កាន្ត អាចស្វែងរក Public Wi-Fi បានចំនួន១៦ទីតាំង។ បើតាមលោក ជា វ៉ាន់ដេត ក្នុងនោះ គឺមាន៧ទីតាំង ស្ថិតនៅក្នុងតំបន់ប្រាសាទអង្គរវត្ត, មាន៦ទីតាំងនៅប្រាសាទបាយ័ន និងទីលានជលដំរី។ ដោយឡែក Public Wi-Fi ចំនួន៣ទីតាំងទៀត ស្ថិតនៅផ្សាររាត្រី​ និង​ Pub Street៕ 
 
 

Tag:
 សង្រា្កន្ត
© រក្សាសិទ្ធិដោយ thmeythmey.com