ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A
12, Apr 2023 , 10:59 pm        
រូបភាព
ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A​ជា​ជា​ការ​ឆ្លង​មេរោគ​ទៅ​ថ្លើម​ខ្ពស់​ដែល​ត្រូវ​ បាន​បង្ក​ឡើង​ ដោយ​វី​ រុសរ​លាក​ថ្លើម​ A​។​ វីរុស​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A​ជា​ប្រភេទ​នៃ​មេរោគ​ថ្លើម​មួយ​ដែល​បណ្តាល​អោយ​មានការ​រលាក​ ដែល​ប៉ះពាល់​ទៅ​លើ​មុខងារ​សមត្ថភាព​នៃ​ថ្លើម​។​

 
អ្នក​អាច​មានការ​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A​នេះ​ពី​អាហារ​ ឬ​ទឹក​ដែល​មិន​ស្អាត​ ឬ​មានការ​ជិត​ស្និទ្ធ​ជាមួយ​នរណា​ម្នាក់​ដែល​បាន​ឆ្លង​មេរោគ​ថ្លើម​ប្រភេទ​នេះ​រួច​ហើយ​។​ ក្នុង​ករណី​ស្រាល​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A​មិន​តម្រូវ​អោយ​មានការ​ព្យាបាល​ និង​មនុស្ស​ភាគច្រើន​ដែល​ត្រូវ​បាន​ឆ្លង​គឺ​អាច​ជា​សះស្បើយ​វិញ​ដោយ​គ្មាន​ការ​ខូចខាត​ថ្លើម​នោះ​ទេ​។​
 
ការ​អនុវត្ត​នូវ​អនាម័យ​ដែល​ស្អាត​រួម​មានការ​សំអាត​ដៃ​ជា​ញឹកញាប់​គឺជា​មធ្យោបាយ​មួយ​ដែល​ល្អ​បំផុត​ដើម្បី​ការពារ​ប្រឆាំង​ទៅ​នឹង​ការ​រលាក​ថ្លើម​ប្រភេទ​ A​នេះ​។​ វ៉ាក់សាំង​ដែល​មាន​ប្រសិទ្ធភាព​គឺ​មាន​ហើយ​ចំពោះ​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​។​
 
រោគ​សញ្ញា
 
រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A​ដែល​ជាក់លាក់​មិន​ចេញ​នោះ​ទេរ​ហូត​ដល់​អ្នកមាន​វីរុស​នោះ​ជា​ច្រើន​ខែ​។​ រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A​នេះ​រួម​មានៈ​
-​អស់កម្លាំង​
-​ចង្អោរ​ និង​ក្អួត​
-​ឈឺពោះ​ ឬ​ពោះ​មិន​ស្រួល​ ជា​ពិសេស​នៅ​តំបន់​ថ្លើម​គឺ​ផ្នែក​ខាងស្តាំ​ ខាងក្រោម​ឆ្អឹងជំនី​
-​អត់​ចង់​ញុំ​ា​អី​
-​គ្រុនក្តៅ​តិចតួច​
-​ទឹកនោម​ក្រ​ម៉ៅ​
-​ឈឺ​សាច់ដុំ​
-​រមាស់​
-​លឿង​ស្បែក​ និង​ភ្នែក​
 
រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A​ជា​ធម្មតា​មាន​រយៈពេល​យ៉ាង​ឆាប់​២​ខែ​ ប៉ុន្តែ​យ៉ាង​ យូរ​បំផុត​៦​ខែ​។​ មិន​សុទ្ធតែ​គ្រប់​គ្នា​ដែល​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A​នេះ​វិ​វត្ត​នូវ​រោគ​ សញ្ញា​នោះ​ទេ​។​
 
នៅ​ពេល​ណា​ដែល​ទៅ​ជួបនឹង​គ្រូពេទ្យ
 
សូម​ធ្វើការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​ប្រ​សិ​បើ​អ្នកមាន​រោគ​សញ្ញា​ដែល​ធ្វើ​អោយ​អ្នក​ព្រួយបារម្ភ​។​ ប្រសិនបើ​អ្នកដឹង​ខ្លួន​ថា​ប្រឈម​នឹង​មជ្ឈដ្ឋាន​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A​ហើយ​,​ អ្នក​អាច​បង្ការ​ការ​ឆ្លង​នេះ​ដោយ​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A​ ឬ​ការ​ព្យាបាល​ដោយ​immunoglobin​ក្នុង​រយៈពេល​២​ស​ប្តា​ហ៍​។​ សូម​សួរ​ទៅ​គ្រូពេទ្យ​ ឬ​ផ្នែក​ សុខភាព​ ប្រចាំ​តំបន់​អំពី​ការ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ជំងឺថ្លើម​ប្រភេទ​ A​នេះ​ប្រសិនបើៈ​
-​ភោជនីយដ្ឋាន​ដែល​អ្នក​បាន​ទៅ​ញុំ​ា​ថ្មីៗ​បាន​ធ្វើ​របាយការណ៍​ថា​មាន​ផ្ទុះ​នូវ​ ជំងឺ​ រលាក​ ថ្លើម​ប្រភេទ​ A​នេះ​
-​អ្នក​ដែល​ជិត​ស្និទ្ធ​ជាមួយ​អ្នក​ដូច​ជា​អ្នក​រស់នៅ​ជាមួយ​អ្នក​ ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A
-​អ្នក​បាន​រួម​ភេទ​ថ្មីៗ​នេះ​ជាមួយ​អ្នក​ដែល​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A
-​អ្នក​បាន​ចែករំលែក​ថ្នាំ​ចាក់​ជាមួយ​អ្នក​ដែល​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A
 
មូលហេតុ
 
ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​ឆ្លង​មេរោគ​វីរុស​ថ្លើម​ប្រភេទ​ A​នេះ​។​ វីរុស​នេះ​ជា​ធម្មតា​ត្រូវ​បាន​រាលដាល​នៅ​ពេល​ដែល​មនុស្ស​ម្នាក់​បាន​ទទួលទាន​នូវ​អាហារ​ដែល​មាន​បញ្ហា​។​ វីរុស​ថ្លើម​ A​នេះ​ឆ្លង​ទៅ​កោសិកា​ថ្លើម​ និង​ធ្វើ​អោយរ​លាក​។​ ការ​រលាក​អាច​ធ្វើ​អោយ​មុខងារ​របស់​ថ្លើម​ខ្សោយ​ និ​បណ្តាល​អោយ​មាន​រោគ​សញ្ញា​ផ្សេងៗ​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A​នេះ​។​
វីរុស​ថ្លើម​ប្រភេទ​ A​នេះ​អាច​ត្រូវ​បាន​ចម្លង​តាម​មធ្យោបាយ​ជា​ច្រើន​ដូច​ជាៈ​
 
-​នៅ​ពេល​ដែល​អ្នក​ញ៉ាំ​អាហារ​ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​លាង​ ដៃ​បន្ទាប់​ ពី​ចូល​បន្ទប់ទឹក​
-​ផឹកទឹក​ដែល​មិន​ស្អាត​
-​​ញ៉ាំ​​ត្រី​ឆៅ​ពី​ទឹក​ដែល​គគ្រេច​ដោយសារ​ទឹកលូរ​
-​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​អ្នក​ដែល​ត្រូវ​បាន​ឆ្លង​សូ​ម្បី​តែ​អ្នក​នោះ​មិន​មាន​ រោគ​សញ្ញា​ក៏​ដោយ​
-​រួម​ភេទ​ជាមួយ​អ្នក​ដែល​មាន​វីរុស​ A
-​ទទួល​ការ​បញ្ចូល​ឈាម​ជាមួយ​ឈាម​ដែល​ឆ្លង​មេរោគ​,​ នេះ​ជា​ករណី​កម្រ​។​
 
កត្តា​ហានិភ័យ
 
អ្នក​នឹង​កើនឡើង​នូវ​ហានិភ័យ​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A​នេះ​ប្រ​សិន​ បើ​អ្នកៈ​
-​ធ្វើ​ដំនើរ​ កំសាន្ត​ ឬ​ធ្វើការ​ក្នុង​តំបន់​ដែល​មាន​អត្រា​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A​នេះ​ខ្ពស់​
-​បុរស​ដែល​រួម​ភេទ​ជាមួយ​បុរស​
-​ប្រើ​គ្រឿងញៀន​ដោយ​ចាក់​ឬ​ក៏​ដោយ​មិន​ចាក់​
-​រស់នៅ​ជាមួយ​អ្នក​ដែល​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A
-​ធ្វើការ​នៅ​កន្លែង​ដែល​អ្នក​អាច​ត្រូវ​បានដឹង​ទៅ​នឹង​វីរុស​
 
ផលវិបាក
 
-​បន្ត​មាន​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​
មួយ​ចំនួន​តូច​នៃ​អ្នក​ដែល​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A​នឹង​បន្ត​មាន​រោគ​សញ្ញា​នៃ​ការ​ឆ្លង​ មេរោគ​នេះ​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​។​ ចំពោះ​អ្នក​ទាំង​អស់នោះ​,​ រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ ថ្លើម​ប្រភេទ​ A​អាច​បាត់​ទៅ​វិញ​ និង​បន្ទាប់​មក​មាន​ឡើង​វិញ​នូវ​ប៉ុន្មាន​ស​ប្តា​ហ៍​ក្រោយ​។​ ដូចនេះ​ហើយ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​កើត​មាន​ឡើង​ក្នុង​រយៈពេល​មួយ​យូរ​,​ ទំរង់​នៃ​ជំងឺ​រលាក​ ថ្លើម​ប្រភេទ​ A​នេះ​គឺ​មិន​ធ្ងន់ធ្ងរ​ជាង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A​ដែល​បណ្តាល​អោយ​ មាន​រោគ​ សញ្ញា​ធម្មតា​។​
-​ជំងឺ​ខ្សោយ​ថ្លើម​ស្រួចស្រាល​
 
ក្នុង​ករណី​កម្រ​,​ ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A​បណ្តាល​អោយ​មានការ​ខ្សោយ​ថ្លើម​ស្រួច​ ស្រាល​ដែល​ជា​ការ​បាត់បង់​នូវ​មុខងារ​នៃ​ថ្លើម​ដែល​កើត​មាន​ ឡើង​ភ្លាមៗ​។​ អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​បំផុត​នៃ​ផលវិបាក​នេះ​រួម​មាន​អ្នក​ដែល​មាន​ជំងឺថ្លើម​រុំ​ា​រ៉ៃ​ និង​អ្នកមាន​វ័យ​ចំណាស់​។​ ជំងឺ​ខ្សោយ​ថ្លើម​ស្រួចស្រាល​តម្រូវ​អោយ​សំរាក​ នូវ​មន្ទីរ​ ពេទ្យ​សំរាប់​ធ្វើការ​តាមដាន​ និង​ព្យាបាល​។​ ក្នុង​ករណី​មួយ​ចំនួន​,​ អ្នក​ដែល​ មាន​ ការ​ខ្សោយ​ថ្លើម​ស្រួចស្រាល​តម្រូវ​អោយ​មានការ​ប្តូរ​ថ្លើម​។​
 
ការ​បង្ការ
 
សូម​ពិចារណា​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺថ្លើម​ប្រភេទ​ A​វ៉ាក់សាំង​ការពារ​ជំងឺថ្លើម​ប្រភេទ​ A​អាច​ការពារ​ការ​ឆ្លង​ពី​វីរុស​បាន​។​ វ៉ាក់សាំង​នេះ​ត្រូវ​បានអោយ​ក្នុង​២​កម្រិត​យ៉ាង​ជាក់លាក់​ ជាមួយនឹង​កំរិត​ថ្នាំ​ដែល​ផ្តល់​អោយ​៦​ខែ​បន្ទាប់​ពី​បាន​ទទួល​វ៉ាក់សាំង​នៅ​លើក​ដំបូង​។​ មជ្ឈមណ្ឌល​សំរាប់​ការពារ​ និង​ពិនិត្យ​ជំងឺ​បាន​ណែនាំ​អោយ​បុគ្គល​ទទួល​បានការ​ចាក់​វ៉ាក់សាំង​នេះ​:​
-​គ្រប់​កុមារ​ទាំងអស់​ដែល​មាន​អាយុ​១​ឆ្នាំ​ ឬ​ក្មេង​ដែល​មាន​អាយុ​លើស​ជាង​ នឹង​ដែល​មិន​ ទាន់​បាន​ទទួល​នូវ​ការ​ចាក់​វ៉ាក់សាំង​នេះ​នៅ​អាយុ​១​ឆ្នាំ​
-​អ្នកធ្វើការ​នៅ​មន្ទីរពិសោធន៍​ដែឡ​អាច​ប៉ះពាល់​ទៅ​នឹង​អ្នក​ដែល​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A​នេះ​
-​បុរស​ដែល​រួម​ភេទ​ជាមួយ​បុរស​
-​អ្នក​ដែល​មាន​គំរោង​ទៅ​ធ្វើ​ដំនើរ​កំសាន្ត​នៅ​តំបន់​ដែល​មាន​អត្រា​ខ្ពស់​នៃ​ ជំងឺរ​ លាក​ថ្លើម​ ប្រភេទ​ A
-​អ្នក​ដែល​ប្រើប្រាស់​ថ្នាំ​មិន​ស្របច្បាប់​រួម​មាន​ទាំង​អ្នក​បាន​ចាក់​ ឬ​មិន​បាន​ចាក់​ថ្នាំ​ក៏​ដោយ​
-​អ្នក​ដែល​មាន​ជំងឺថ្លើម​រ៉ាំ​រ៉ៃ​
 
ប្រសិនបើ​អ្នក​ព្រួយបារម្ភ​អំពី​ហានិភ័យ​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​A​របស់​អ្នក​,​ សូម​សួរ​ទៅ​ គ្រូពេទ្យ​ថា​តើ​វ៉ាក់សាំង​គឺ​ត្រឹមត្រូវ​សំរាប់​អ្នក​ឬ​យ៉ាងណា​។​
ធ្វើ​តាម​បំរាម​ដែល​នាំ​អោយ​មាន​សុវត្ថិភាព​នៅ​ពេល​ដែល​ធ្វើ​ដំនើរ​កំសាន្ត​
 
ប្រសិនបើ​អ្នក​ធ្វើ​ដំនើរ​កំសាន្ត​ទៅ​តំបន់​ដែល​ជំងឺ​រលាក​ថ្លើម​ប្រភេទ​A​ផ្ទុះ​ឡើង​,​ អ្នក​អាច​ជួយ​ ន​ង្កា​រការ​ឆ្លង​ដោយ​ចិត​សំបក​ ឬ​លាង​នូវ​ផ្លែ​ឈើ​ និង​បន្លែស្រស់ៗ​ដោយ​ខ្លួន​អ្នក​ និង​ដោយ​ចៀសវាង​សាច់​ ឬ​ត្រី​មិន​ឆ្អិន​។​
 
អនុវត្ត​នូវ​អនាម័យ​ល្អ
 
លាងដៃ​របស់​អ្នក​អោយ​បាន​ស្អាត​ជា​រឿយៗ​ដើម្បី​ជួយ​ការពារ​ខ្លួន​អ្នក​ពី​ការ​ឆ្លង​មេរោគ​។​ សូម​លាង​បន្ទាប់​ពី​ចេញពី​បន្ទប់ទឹក​,​ មុន​រៀបចំ​ ឬ​ញុំ​ា​អាហារ​ និង​បន្ទាប់​ពី​ប្តូរ​កន្ទប​កូន​ក្នេ​ង​។​ ដូច​គ្នា​ដែរ​,​ កុំ​ប្រើ​រួម​គ្នា​នូវ​កន្សែង​,​ ប្រដាប់ប្រដា​ញ៉ាំនិង​ច្រាស​ដុសធ្មេញ​។

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com