ជាតិ
ព័ត៍មានសុខភាព
ជំងឺទឹកនោមផ្អែម! តើបញ្ហាប្រេះកែងជើង អាចក្លាយទៅជាដំបៅជើងដែរទេ?
28, May 2023 , 3:33 pm        
រូបភាព
ភ្នំពេញ៖ ការប្រេះកែងជើង ជារឿងធម្មតាសម្រាប់មនុស្សទូទៅ តែចំពោះអ្នកជំងឺទឹកនោមផ្អែម អាចក្លាយជាបញ្ហាប្រឈម។ លោក វេជ្ជបណ្ឌិត សោ ហុកបាន ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និងអ័រម៉ូន បានឱ្យដឹងថា បញ្ហាស្ងួត និងប្រេះកែងជើង ចំពោះអ្នកជំងឺទឹកនោមផ្អែម ប្រៀបដូចជាផ្លូវមួយ ឱ្យបាក់តេរីជ្រាបចូលនិងអាចបង្ករោគ។ «ជើងរបស់អ្នកជំងឺទឹកនោមផ្អែម  ស្ងួតជាងជើងអ្នកទូទៅ ដោយសារគាត់មានបញ្ហាសរសៃញាណ ជាពិសេសពេលអ្នកជំងឺមិនបានលាងសម្អាត និងមិនបានថែទាំជើងឱ្យបានត្រឹមត្រូវ គឺជើងគាត់នឹងមានហានិភ័យក្លាយជាស្ងួត ប្រេះ»។ នេះជាការពន្យល់របស់ លោក វេជ្ជបណ្ឌិត សោ ហុកបាន។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 

Tag:
 ជំងឺទឹកនោមផ្អែម
© រក្សាសិទ្ធិដោយ thmeythmey.com