កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Man City ជួប Real Madrid ឯ Inter Milan ប៉ះ AC Milan វគ្គ១/២ផ្តាច់ព្រ័ត្រ
20, Apr 2023 , 11:12 am        
រូបភាព
Manchester City ទម្លាក់ Bayern Munich ឡើងទៅជួបក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ស្របពេល Inter Milan ត្រូវតតាំងក្រុមពីអ៊ីតាលីដូចគ្នា AC Milan។



Man City និង Bayern Munich បានបញ្ចប់ក្នុងលទ្ធផល ១-១ ក្នុងការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយនៅកីឡដ្ឋាន Allianz Arena នាថ្ងៃទី១៩​ ខែមេសា។ Erling Haaland ជាអ្នកសម្រេចទីឱ្យក្រុមមេឃខៀវ ឯមួយគ្រាប់របស់ក្រុមយក្សអាល្លឺម៉ង់ធ្វើបានដោយ Joshua Kimmich។
  


ដោយកាលពីជើងទី១ Man City ដែលដឹកនាំដោយលោក Pep Guardiola បានយកឈ្នះក្រុមលោក Thomas Tuchel ៣-០​ ដូច្នេះសរុបលទ្ធផលទាំងពីរជើង ក្រុមអង់គ្លេសឈ្នះក្រុមអាល្លឺម៉ង់ ៤-១។ តាមរយៈលទ្ធផលនេះ Man City បានបន្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយត្រូវប៉ះគូប្រជែងចាស់ និងជាក្រុមការពារជើងឯក Real Madrid។
 
ដោយឡែក Inter Milan ដែលស្មើ Benfica ៣-៣ នៅជើងទី២ និងសរុបទាំងពីរជើងឈ្នះ ៥-៣ ក៏បានដណ្តើមកៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ ដោយត្រូវជួបក្រុមពីលីគកំពូអ៊ីតាលីដូចគ្នា AC Milan។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងធ្វើឡើងជើងទី១នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣៕

 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com