ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជំងឺគាំងបេះដូងមានសញ្ញាអ្វីខ្លះ?
× ការគាំងបេះដូងកើតឡើងនៅពេលដែលលំហូរឈាមទៅចិញ្ចឹមសាច់ដុំបេះដូងត្រូវបានរ៉ាំងស្ទះ ។ ការដែលគ្មានវត្តមានឈាម និងអុកស៊ីសែនទៅចិញ្ចឹមផ្នែកណាមួយនៃបេះដូង ផ្នែកនោះនឹងត្រូវស្លាប់ ។ ជំងឺគាំងបេះដូងមិនធ្វើអោយស្លាប់ទាំងអស់នោះទេ ។ ការព្យាបាលបានទាន់ពេលវេលា និងលឿនអាចស្ការឡើងវិញនូវលំហូរឈាមទៅដល់សាច់បេះដូង ក៏ដូចជាសង្គ្រោះជីវិតបាន ។
គ្រូពេទ្យអាចហៅការគាំងបេះដូងនេះថា Myocardial Infarction ឬ MI ។ គ្រូពេទ្យក៏ប្រហែលជាប្រើពាក្យម្យ៉ាងទៀតថា Acute Coronary Syndrome សម្រាប់បញ្ហាគាំងបេះដូង ឬ Unstable Angina ។
រោគសញ្ញាភាគច្រើននៃជំងឺគាំងបេះដូងគឺការឈឺដើមទ្រូង
- មនុស្សជាច្រើនបានប្រាប់ពីការឈឺចាប់របស់ពួកគេថាដូចជាមានអ្វីមួយសង្គត់, រឹត ឬធ្ងន់នៅក្នុងទ្រូង
- មនុស្សជាច្រើនតែងយកដៃរបស់ពួកគេដាក់លើដើមទ្រូងនៅពេលមានការឈឺចាប់
- ការឈឺចាប់ប្រហែលជាមានការរាលដាលដល់ស្មារ, ដៃខាងឆ្វេង និងកន្លែងផ្សេងៗទៀតដូចជាខ្នង, ថ្គាម, ក ឬដៃខាងស្នាំ ។
មនុស្សជាច្រើនយ៉ាងហោចណាស់ក៏មានរោគសញ្ញាមួយក្នុងចំនោមរោគសញ្ញាខាងក្រោមនេះដែរ៖
- ឈឺនៅក្បាលពោះខាងលើ ដែលច្រើនតែច្រឡំនឹងការក្រហាយដើមទ្រូង
- បែកញើស
- ក្អួតចង្អោ
- ពិបាកដកដង្ហើម
- មានអារម្មណ៍ថាបេះដូងកំពុងតែញ័រ
- មានអារម្មណ៍ថាខ្សោយ ឬអស់កម្លាំង
- វិលមុខ
មិនមែនមនុស្សគ្រប់គ្នាមានរោគសញ្ញានៃការឈឺទ្រូងក្នុងពេលមានជំងឺគាំងបេះដូងទាំងអស់នោះទេ ។ ស្ត្រីចាស់ៗ និងអ្នកជំងឺទឹកនោមផ្អែមច្រើនតែមានរោគសញ្ញាផ្សេងទៀតដូចជា ពិបាកដកដង្ហើម, ចង្អោ, ឈឺខ្នង ឬឈឺថ្កាម ៕
© រក្សាសិទ្ធិដោយ thmeythmey.com