ជាតិ
ខេត្តត្បូងឃ្មុំ រកចំណូល៥៤០លានដុល្លារ ពីវិស័យកសិកម្ម ក្នុងរយៈពេល៥ឆ្នាំ
22, Apr 2023 , 5:59 pm        
រូបភាព
លោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ ក្នុងសន្និសីទសារព័ត៌មានស្ដីពី«ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២០ ខែមេសា។ រូបភាព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
លោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ ក្នុងសន្និសីទសារព័ត៌មានស្ដីពី«ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២០ ខែមេសា។ រូបភាព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
ភ្នំពេញ៖ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ខេត្តត្បូងឃ្មុំ ទទួលបានចំណូលប្រមាណ ៥៤០ លានដុល្លារ ពីវិស័យកសិកម្ម។ នេះបើតាមការបញ្ជាក់របស់ លោក ហេង ពិសិទ្ធ ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាព ជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២០ ខែ មេសា។


 
លោក ហេង ពិសិទ្ធ បានលើកឡើងថា រយៈពេល៥ឆ្នាំចុងក្រោយនេះ ខេត្តត្បូងឃ្មុំ ទទួល បានចំណូលប្រមាណ៥៤០លានដុល្លារ ពីវិស័យកសិកម្ម។ ចំនួននេះគឺបានកើនឡើង ១០០លានដុល្លារ ធៀបនឹងឆ្នាំ២០១៨។ 
 
ការកើននៃចំណូលកសិកម្មនៅពេលនេះ គឺផ្ដើមចេញពីវិស័យធំៗមួយចំនួនដូចជា ដំណាំ, ចិញ្ចឹមសត្វ និងជលផលជាដើម។ ក្នុងនោះ ដំណាំបានផ្ដល់ចំណូល ៣១០លានដុល្លារ កើន ឡើង ៤៨លានដុល្លារ ធៀបឆ្នាំ ២០១៨។ កៅស៊ូ បានចំនួន២១២លានដុល្លារ កើនឡើង ៣៧លានដុល្លារ ធៀបឆ្នាំ ២០១៨។ 
 
ចំពោះ ផលិតកម្មសត្វវិញ មានការរីកចម្រើនខ្លាំងក្នុងរយៈពេល ៥ឆ្នាំមកនេះ តាមរយៈ ការ វិនិយោគជាកសិដ្ឋានចិញ្ចឹមសត្វជាច្រើន។ ជាក់ស្ដែង នៅឆ្នាំ២០១៨ ខេត្តត្បូងឃ្មុំ រក ចំ ណូលពីផ្នែកផលិតកម្មសត្វបានត្រឹម ២៩លានដុល្លារប៉ុណ្ណោះ តែនៅឆ្នាំ ២០២២ កើន ដល់ ៩១លានដុល្លារ។  ដោយឡែក ផ្នែកជលផល រក្សាបានតម្លៃដដែល ពោលគឺ ៣៧លាន ដុល្លារ ។ 
 
លោក ហេង ពិសិទ្ធ អះអាងថា ការកើនឡើងប្រាក់ចំណូលពីវិស័យកសិកម្ម កើតចេញ ពី ក្រសួងកសិកម្ម ដែលបានរៀបចំផែនការច្បាស់លាស់ ជាពិសេស មន្រ្តីគ្រប់ជាន់ថ្នាក់ របស់ ខេត្តត្បូងឃ្មុំ បានយកចិត្តទុកដាក់ ក្នុងការផ្ដល់សេវា និងបច្ចេកទេសថ្មីៗ ដល់កសិករ ដើម្បី កាត់បន្ថយហានិភ័យ។ 
 
ខេត្តត្បូងឃ្មុំ មានលក្ខណៈអំណោយផលដល់ដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម ជា ច្រើនមុខ ក្នុងនោះ ដំណាំអាទិភាពក្នុងខេត្តរួមមាន ដំណាំស្រូវអនុវត្តលើផ្ទៃដី ៨៨ ៣៨០ ហិកតា សម្រេចបានបរិមាណផល ៣១៥.៣១៤តោន, កៅស៊ូ ៨៥ ៨៦៩ហិកតា បរិមាណ ផល ៨០ ៩៧៥តោន។ ក្រៅពីនោះ ក៏មានដំណាំសក្ដានុពលមួយចំនួនទៀត ដូចជា ម្រេច ដំឡូងមី ស្វាយចន្ទី ស្វាយ ពោត និងដំណាំរួមផ្សំផ្សេងៗ ដែលជាផ្នែកមួយចូលរួមលើក ស្ទួយផលិតកម្មកសិកម្ម ក៏ដូចជាជីវភាពពលរដ្ឋទូទាំងខេត្ត៕ 

Tag:
 ខេត្តត្បូងឃ្មុំ
  កសិកម្ម
  មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com