ជាតិ
លោក យឹម ស៊ីណន ត្រូវបានព្រះមហាក្សត្រតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការងារ
22, Apr 2023 , 3:53 pm        
រូបភាព
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក យឹម ស៊ីណន ជាអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី២២ មេសានេះ។


 
ក្រោយចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា លោក យឹម ស៊ីណន អ្នកគាំទ្រគណបក្សប្រឆាំង ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការងារ តាមការស្នើសុំរបស់សម្ដេច ហ៊ុន សែន។ លោក យឹម ស៊ីណន ត្រូវបានតុលាការដោះលែង កាលពីចុងខែមីនា បន្ទាប់ពីចេញវីដេអូពីពន្ធនាគារ សូមព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ និងសុំអភ័យទោសទៅកាន់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។
 
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ មីនា ជាថ្ងៃព្រះរាជពិធីសុំភ្លើងអគ្គិកីឡា លោក យឹម ស៊ីណន បានសរសេរថា៖«បើតាមសំឡេងពលរដ្ឋតាមហាងកាហ្វេ ថ្ងៃនេះ យើងអាចឃើញច្បាស់ថា អ្នកណាជាស្តេចផែនដីពិតប្រាកដ»។ ក្រោយបង្ហោះលើហ្វេសប៊ុកដូច្នេះ តុលាការភ្នំពេញ សម្រេចចេញដីកាបង្គាប់ឱ្យយកលោក យឹម ស៊ីណន ទៅឃុំជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស កាលពីព្រលប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣៕
 

Tag:
 នយោបាយ
  យឹម ស៊ីណន
  ក្រសួងការងារ
© រក្សាសិទ្ធិដោយ thmeythmey.com