ជាតិ
លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងការបរទេស ត្រូវបានផ្ទេរទៅក្រសួងកសិកម្ម
23, Apr 2023 , 10:29 am        
រូបភាព
លោក ប្រាក់ ដាវីដ អតីតរដ្ឋលេខាធិការក្រសួងការបរទេស។ រូបភាពពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
លោក ប្រាក់ ដាវីដ អតីតរដ្ឋលេខាធិការក្រសួងការបរទេស។ រូបភាពពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ភ្នំពេញ៖ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ដែលគេស្គាល់ថាជាកូន របស់លោក  ប្រាក់ សុខុន  រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបានផ្ទេរទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិញ។ បើតាមព្រះរាជក្រឹត្យចុះថ្ងៃទី២១ មេសា ការផ្ទេរនេះ គឺធ្វើឡើងតាមការស្នើសុំរបស់សម្ដេច ហ៊ុន សែន។ សូមរំឭកថា លោក ប្រាក់ ដាវីដ បានឡើងឋានៈពីអនុរដ្ឋលេខាធិការ ទៅរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីខែធ្នូ ឆ្នាំ២០២២៕


Tag:
 ប្រាក់ ដាវីដ
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com