ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការធ្វើ​រោគវិនិច្ឆ័យ​នៃ​ជំងឺមហារីក​ច្រមុះ និង បំពង់ក​
24, Apr 2023 , 10:59 pm        
រូបភាព
​រួសរាន់​ធ្វើ​រោគ​វិនិច្ឆ័យ រួសរាន់​ធ្វើការ​ព្យាបាល​គឺជា​មធ្យោបាយ​មួយ​ក្នុង​ការលើក​កំពស់​ប្រសិទ្ធភាព​ព្យាបាល​មហារីក អ្នកឯកទេស​នៅ​មន្ទីរពេទ្យ​ក្វាង​ចូ​វ​ទំនើប​ផ្នែក​មហារីក​បាន​ដាស់តឿន​ថា ពេល​លេចចេញ​នូវ​រោគសញ្ញា​មហារីក​ច្រមុះ​ភ្លាម គួរតែ​ប្រញាប់ប្រញាល់​ទៅ​មន្ទីរពេទ្យ​ស្តង់ដា​ធ្វើការ​ពិនិត្យ​។​

 
វិធី​ធ្វើ​រោគវិនិច្ឆ័យ​ចំពោះ​ជំងឺមហារីក​ច្រមុះ
 
១. ពិនិត្យ​ច្រមុះ​ដោយ​ឧបករណ៍​ឈ្មោះ (Nasopharyngoscopy)
​ពិនិត្យ​ច្រមុះ​ដោយ​ឧបករណ៍​ឈ្មោះ​(Nasopharyngoscopy)​គឺជា​វិធីសាស្ត្រ​មួយ​ដែល​ធ្វើ​រោគវិនិច្ឆ័យ​សំខាន់​ជាងគេ​បំផុត ហើយ​ការ​ពិនិត្យ​មាន​ភាពសាមញ្ញ លទ្ធផល​អាច​យក​ជា​បាន​។ គ្រូពេទ្យ​នឹង​យក​អន្តោ​ទស្សន៍​ឆ្លងកាត់​ច្រមុះ​អ្នក​ជម្ងឺ​ធ្វើការ​ពិនិត្យ​ក្នុង​បរិវេណ​ច្រមុះ​បំពង់​ក​ថា​តើ​មាន​កន្លែង​ណា​ដែល​ខុស​ប្រក្រតី​ឬ​អត់​?
 
២. ពិនិត្យ​ដោយ​កាំរស្មី​X
​ការ​ពិនិត្យ​ដោយ​កាំរស្មី​X អាច​មើលឃើញ​ពី​ទំហំ​នៃ​ដុំ​មហារីក និង ស្ថានភាព​លលា​ដ៏​ឆ្អឹង​ខូចខាត វា​មាន​ប្រសិទ្ធភាព​កំនត់​បាន​យ៉ាង​ជាក់លាក់​ពី​ការ​បែងចែក​ដំណាក់កាល និង​មធ្យោបាយ​ព្យាបាល​មហារីក​។ កាំរស្មី​X​ដែល​តែងតែ​យកមក​ធ្វើការ​ពិនិត្យ​មានដូចជា ថត​lateral radiography និង skull radiography​។
 
៣. ធ្វើ​រោគវិនិច្ឆ័យ​រូបភាព​ឆ្អឹង​តាម​វិទ្យុសកម្ម
​ការធ្វើ​រោគវិនិច្ឆ័យ​រូបភាព​ឆ្អឹង​តាម​វិទ្យុសកម្ម​គឺជា​វិធី​វិនិច្ឆ័យ​មួយ​ប្រភេទ​ដែល​មិន​មាន​ការខូចខាត និង ប្រែប្រួល​ក្រោម​អនុភាគ​កំរិត​ខ្លាំង​ណាមួយ​ឡើយ តាមរយៈ​ការយល់ឃើញ​ថា​ការវិនិច្ឆ័យ​ឆ្អឹង​រាលដាល​ដោយ​ការ​ស្គេ​ន​ឆ្អឹង បើ​ប្រៀបធៀប​នឹង​ពិនិត្យ​ដោយ​កាំរស្មី​X​មាន​អត្រា​ខ្ពស់ជាង​៣០% ហើយ​អាច​ពិនិត្យ​ឃើញ​ជម្ងឺ​បាន​ឆាប់​រយៈពេល​ពី​៣​ខែ​ទៅ​៦​ខែ​។
 
៤. CT​ស្គេ​ន
CT​ស្គេ​ន​អាច​ធ្វើឱ្យ​យើង​ដឹង​ច្បាស់​ពី​ទីតាំង និង ហេដ្ឋារចនាសម្ព័ន្ធ​ជុំវិញ​ដុំ​មហារីក​។
 
៥. ការពិនិត្យ​អេកូ
​ក្នុងការ​វិនិច្ឆ័យ​និង​ព្យាបាល​មហារីក​ច្រមុះ ការពិនិត្យ​អេកូ​ត្រូវបាន​គេ​ប្រើប្រាស់​យ៉ាង​ធំធេង វិធីសាស្ត្រ​ងាយស្រួល មិន​មាន​ស្នាមរបួស អេកូ​ក្រៅ​ពី​យក​មក​ធ្វើការ​ពិនិត្យ​លីម​ហ្វូ​ម៉ា​ផ្នែក​ក​មហារីក​ច្រមុះ​បំពង់ក នៅ​អាច​យកមក​ពិនិត្យ​ថ្លើម ការពិនិត្យ​លីម​ហ្វូ​ម៉ាពោះ ស្វែង​យល់​ផ្នែក​ទាំងនេះ​ថា​តើ​មាន​រាលដាល​ឬ​អត់​?
៦. ការពិនិត្យ​MRI
MRI​អាច​បង្ហាញ​យ៉ាង​ច្បាស់លាស់​ពី​ឆ្អឹងលលាដ៍ក្បាល​គ្រប់​កំរិត ខួរក្បាល រូបធាតុ​ពណ៌​ប្រផេះ រូបធាតុ​ពណ៌​ស និង ប្រហោង​សរសៃឈាម​ក្នុង​ខួរក្បាល សរសៃឈាម​-​ល​- ទាំងនេះ​គឺ​អាច​វិនិច្ឆ័យ​បាន​យ៉ាង​ច្បាស់លាស់​ពី​ព្រំដែន​ដុំ​មហារីក ស្របពេលនោះ MRI​ជា​ជំនួយ​យ៉ាង​ធំធេង​ក្រោយ​ពី​យល់ច្បាស់​ពី​ការបាញ់​កាំរស្មី ចាក់​ថ្នាំ​គីមី​ថា​តើ​មាន​ការរង​របួស​ឬ​អត់​។
 
៧. ពិនិត្យ​ឈាម
​ដោយសារតែ​នៅក្នុង​ឈាម​របស់​អ្នក​ជម្ងឺ​មាន​ផ្ទុក​នូវ​អង់​ទីក័រ​ប្រឆាំង​វីរុស​EB មាន​គំលាត​ខុស​គ្នា​ដាច់​ស្រលះ​ពី​អ្នក​ជម្ងឺមហារីក​ដទៃទៀត​និង​មនុស្ស​ដែល​មាន​សុខភាព​ធម្មតា ដូច្នេះ​ការ​ពិនិត្យ​ឈាម​គឺ​ជា​មធ្យោបាយ​មួយ​សំរាប់​ជំនួយ​ដល់​ការធ្វើ​រោគវិនិច្ឆ័យ​ជម្ងឺមហារីក​ច្រមុះ​។
 
៨. ការ​ច្រឹប​យក​សាច់​ទៅ​ធ្វើ​កោសល្យវិច្ច័យ
 
​ការធ្វើ​រោគវិនិច្ឆ័យ​ជម្ងឺមហារីក​ច្រមុះ​ដ៏​មាន​ភាពប្រាកដប្រជា​មួយ​ត្រូវ​ពឹងផ្អែក​ទៅលើ​ការ​ច្រឹប​យក​សាច់​ទៅ​ធ្វើ​កោសល្យវិច្ច័យ​។ ការ​ច្រឹប​យក​សាច់​ទៅ​ធ្វើ​កោសល្យវិច្ច័​យមាន​វិធី​ជា​ច្រើនដូច​ខាងក្រោម​៖
 
១) ការ​ច្រឹប​យក​សាច់​តាមរយៈ​លូក​ចូល​តាម​មាត់
២) ការ​ច្រឹប​យក​សាច់​តាមរយៈ​លូក​ចូល​រន្ធ​ច្រមុះ
៣) ការ​ច្រឹប​យក​សាច់​តាមរយៈ​ម្ជុលចាក់​បញ្ចូល​ចំ​ទីតាំង​ពី​លើ ៕

© រក្សាសិទ្ធិដោយ thmeythmey.com