កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ភរិយាលោក អេ ភូថង៖ របួសកែងដៃស្តាំរបស់ ធារ៉ា មិនមែនដោយសារ ក្រុង ចក្រ ទាត់ទេ
25, Apr 2023 , 8:59 pm        
រូបភាព
កីឡាករគុនខ្មែរ ធឿន ធារ៉ា ក្រោយរបួសដៃស្តាំ។ រូបពី ធឿន ធារ៉ា
កីឡាករគុនខ្មែរ ធឿន ធារ៉ា ក្រោយរបួសដៃស្តាំ។ រូបពី ធឿន ធារ៉ា
ដោយ:
អ្នកគ្រូ ស សុម៉ាលី ភរិយាលោក អេ ភូថង គ្រូបង្វឹកក្លិបប្រដាល់គុនខ្មែរអេភូថង បញ្ជាក់ថារបួសដៃរបស់អ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា មិនមានអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែត្រូវការពេលវេលាសម្រាកព្យាបាលឱ្យបានច្រើន។ អ្នកគ្រូ សុម៉ាលី បន្ថែមថា របួសរបស់ ធារ៉ា មិនមែនដោយសារកីឡាករថៃ ក្រុង ចក្រ ទាត់នោះដែរ។

 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ អ្នកគ្រូ ស សុម៉ាលី ភរិយាលោក អេភូថង ដែលជាគ្រូបង្វឹកផ្ទាល់កីឡាករគុនខ្មែរ ធឿន ធារ៉ា លើកឡើងជុំវិញបញ្ហារបួសដៃស្តាំ បន្ទាប់ពីប្រកួតជាមួយកីឡាករថៃ ក្រុង ចក្រ នៅក្នុងកម្មវិធី«អ្នកប្រយុទ្ធគុនខ្មែរ» ដោយបោះបង់ការប្រកួតក្នុងទឹកទី៤។
  

អ្នកគ្រូ ស សុម៉ាលី និងលោកអេផូថង ពេលនាំធឿន ធារ៉ា ទៅប្រកួតនៅប្រទេសថៃ កន្លងទៅ។ រូបពី អេ ភូថង

អ្នកគ្រូ ស សុម៉ាលី ឆ្លើយតបនឹងសំនួរអ្នកសារព័ត៌មានថ្មីៗថា៖«តាមពិតរបួស ធារ៉ា គាត់ឈឺតាំងពីបុកកែងត្រូវក្បាលក្រុង ចក្រ ប៉ុន្តែរបៀបថាឈឺហើយមិនទាន់ជ្រាប ហើយនៅពេលវាយគេបន្តទើបធ្វើឱ្យគាត់ដឹងថាគាត់ឈឺដៃ ហើយក្រោយមកទើបកីឡាករថៃទាត់គាត់ ក្រោយពេលដៃគាត់ឈឺ»។ យ៉ាងណាភរិយាស្តេចប្រដាល់កែងឆេះជង្គង់ហោះ អះអាងថារបួស ធារ៉ា មិនធ្ងន់ធ្ងរទេគ្រាន់តែប៉ោងឆ្អឹងប៉ុណ្ណោះ។
 
គួបញ្ជាក់ថា តាមការបញ្ជាក់ពីអ្នកគ្រូ ស សុម៉ាលី ភរិយាលោកគ្រូ អេ ភូថង ម្ចាស់ក្លិបប្រដាល់គុនខ្មែរអេភូថង បើទោះរបួស ធឿន ធារ៉ា មិនធ្ងន់ធ្ងរ ប៉ុន្តែរូបគេត្រូវការពេលសម្រាកមួយរយៈពេល ទើបអាច វិលចូលសង្វៀនប្រកួតវិញបាន៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 ធឿន ធារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com