កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
CAMSOC ហាមថតរូប-វីដេអូ សកម្មភាពហាត់សមពិធីបើក-បិទស៊ីហ្គេម ដើម្បីគោរពកម្មសិទ្ធិបញ្ញា
25, Apr 2023 , 5:35 pm        
រូបភាព
រូបភាព៖-Cambodia2023
រូបភាព៖-Cambodia2023
គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC) ហាមមិនឱ្យមានការថតរូប និងវីដេអូ អំពីសកម្មភាពហ្វឹកហាត់ និងសម្តែងសមសម្រាប់ពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាពេលខាងមុខ។



តាមរយៈសេចក្តីប្រកាសរបស់ CAMSOC នៅថ្ងៃទី២៥ ខែមេសា គោលដៅនៃការហាមប្រាមមិនឱ្យមានការថតរូប-វីដេអូ ហាត់សម ត្រៀមពិធីបើក-បិទ ស៊ីហ្គេមលើកទី៣២ ដើម្បីរក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងកម្មសិទ្ធិបញ្ញារបស់ពិធីបើក-បិទព្រឹត្តិការណ៍ប្រចាំប្រវត្តិសាស្ត្ររបស់កម្ពុជា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។


 
លើសពីនេះ CAMSOC បានអនុញ្ញាតឱ្យតែអ្នកហ្វឹកហាត់សម្តែង និងក្រុមជំនួយការហ្វឹកហាត់សម្តែងប៉ុណ្ណោះអាចចូលក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ អំឡុងពេលហ្វឹកហាត់សមនោះ។
ពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ពោលគឺនៅសល់ត្រឹម១០ថ្ងៃទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃទី២៥ ខែមេសានេះ៕
 

Tag:
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com