កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
សាលាគណរាជធានីភ្នំពេញ ឱ្យគ្រប់វត្តទូងស្គរអបអរព្រះអគ្គិជ័យកីឡាមកដល់ភ្នំពេញ នៅ​ថ្ងៃ​​ទី២៨មេសា
26, Apr 2023 , 7:59 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ សាលាគណរាជធានីភ្នំពេញ បាន​ណែនាំឱ្យ​គ្រប់វត្តអារាមក្នុងរាជធានីភ្នំពេញ វាយជួង រគាំង និងទូងស្គរ នៅ​ម៉ោង ៥៖​២០នាទីល្ងាច ថ្ងៃទី២៨ មេសា។ ការ​វាយជួង រគាំង និង​ទូង​ស្គរនេះ ដើម្បីចូលរួមអបអរការដង្ហែព្រះអគ្គិជ័យ​កីឡា​ ប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ មកដល់រាជធានីភ្នំពេញ​។



នៅថ្ងៃទី២៨ មេសានេះ ការដង្ហែព្រះអគ្គីជ័យកីឡា នឹង​ចូលមក​ដល់​រាជធានីភ្នំពេញ ឆ្ពោះទៅ​ចំណុច​រមណីយដ្ឋាន​វត្ត​ភ្នំ និង​ទៅ​ តម្កល់​ទុក​នៅ​វត្ត​លង្កាព្រះ​កុសុមារាម។ ដើម្បីចូលរួមអបអរការដង្ហែព្រះអគ្គិជ័យកីឡាប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ សាលាគណរាជធានីភ្នំពេញ ណែនាំឱ្យវត្តអារាមទាំងអស់ វាយជួង រគាំង និងទូងស្គរ ឱ្យបាន​កងរំពង។
 
គួរ​បញ្ជាក់ថា ព្រះអគ្គិជ័យកីឡានឹងត្រូវត្រឡប់មកកម្ពុជានៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ មុនធ្វើពិធីដង្ហែនៅតាមបណ្តាខេត្តជាប់ ទន្លេសាបនៅថ្ងៃទី២៩ ខែមេសា៕
 
 
 
 
 

Tag:
 សាសនា
  វត្តអារាម
  វាយជួង
 រគាំង
  ទូងស្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com