ជាតិ
តុលាការ ចោទឧកញ៉ា ជា សារ៉ន ពីបទឆបោកពលរដ្ឋ និងបញ្ជាឲ្យយកទៅដាក់ពន្ធនាគារ
27, Apr 2023 , 4:18 pm        
រូបភាព
សកម្មភាពសមត្ថកិច្ច បញ្ចូលឧកញ៉ា ជា សារ៉ន និងបក្សពួក ទៅក្នុងរថយន្ត (រូបពីស្នងការដ្ឋាននគរបាលខេត្តកំពត)។
សកម្មភាពសមត្ថកិច្ច បញ្ចូលឧកញ៉ា ជា សារ៉ន និងបក្សពួក ទៅក្នុងរថយន្ត (រូបពីស្នងការដ្ឋាននគរបាលខេត្តកំពត)។
លោកឧកញ៉ា ជា សារ៉ន ម្ចាស់ក្រុមហ៊ុន ជា សារ៉ន គ្រុប ត្រូវជាប់ឃុំជាបណ្តោះអាសន្ន។ នេះបើតាមដីកា ដែលចេញដោយចៅក្រមស៊ើបសួរនៃតុលាការខេត្តកំពត នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។



ក្នុងដីកា ចៅក្រមស៊ើបសួរ បានចោទលោក ជា សារ៉ន ដែលមានវ័យ៣៨ឆ្នាំ ពីបទឆបោកមានស្ថានទម្ងន់ទោស។ ស្នងការខេត្តកំពត បានបង្ហោះលើទំព័រហ្វេសប៊ុកខ្លួនថា ក្រៅពីលោក ជា សារ៉ន នៅមានបក្សពួករបស់លោកទៀត ដែលពាក់ព័ន្ធនឹងការឆបោកប្រជាជនរាប់ពាន់នាក់ ក៏ត្រូវបានបញ្ជូនទៅឃុំដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com