កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
សំបុត្រទស្សនាបាល់ទះបុរស៥ពាន់សន្លឹក ចែកជូននៅស្តាតអូឡាំពិក ថ្ងៃទី៣០មេសា
29, Apr 2023 , 10:04 am        
រូបភាព
សហព័ន្ធកីឡាបាល់ទះក្នុងសាលកម្ពុជា (VFC) នឹងចែកជូនសំបុត្រដោយឥតគិតថ្លៃចំនួន៥០០០សន្លឹក ទៅកាន់អ្នកគាំទ្រដែលចង់ទស្សនាការប្រកូតស៊ីហ្គេមរវាងក្រុមបាល់ទះក្នុងសាលបុរស ដែលរួមមានទាំងជំនួបកម្ពុជា ទល់ក្រុមសិង្ហបុរី នៅថ្ងៃទី៣ ខែឧសភា។ការទទួលសំបុត្រ ធ្វើឡើងនៅក្លោងទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី៣០ ខែមេសា ចាប់ពីម៉ោង៦ល្ងាចតទៅ។


 
ក្រុមបាល់ទះក្នុងសាលបុរសកម្ពុជា និងជាម្ចាស់មេដាយសំរឹទ្ធិស៊ីហ្គេមលើកទី៣១នៅវៀតណាម នឹងត្រូវទទួលស្វាគមន៍សិង្ហបុរីសម្រាប់ជំនួបបើកឆាកពូល A នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៣ ខែឧសភា នាទីលានបាល់ទះក្នុងសាលនៃវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។ 
 
មុនជំនួបកម្ពុជា-សិង្ហបុរី ក៏មានការជួបគ្នា៣គូផ្សេងទៀតនៅថ្ងៃដដែល ដោយម៉ាឡេស៊ីតទល់ថៃក្នុងពូល B នៅម៉ោង១២ថ្ងៃត្រង់ ហ្វីលីពីន-ឥណ្ឌូណេស៊ីក្នុងពូល A ម៉ោង ២:៣០នាទីរសៀល និងមីយ៉ាន់ ជួបវៀតណាមពូល B នៅវេលាម៉ោង ៥ ល្ងាច។
 
ការទទួលសំបុត្រទាំង៥០០០សន្លឹកនេះ នឹងធ្វើឡើងនៅក្លោងទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី៣០ ខែមេសា ចាប់ពីម៉ោង៦ល្ងាចតទៅ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com