អន្តរជាតិ
UN មិនអញ្ជើញក្រុមតាលីបង់ចូលរួមកិច្ចប្រជុំស្ដីពីអាហ្វហ្កានីស្ថាននៅទីក្រុងដូហាឡើយ
29, Apr 2023 , 8:29 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបភាព AFP
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបភាព AFP
អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) បានថ្លែងនៅថ្ងៃទី២៨ ខែមេសាថា អគ្គលេខាធិការ​ UN លោក អាន់តូនីញ៉ូ ហ្គូតេរ៉េសមិនបានអញ្ជើញរដ្ឋបាលតាលីបង់ឱ្យចូលរួមក្នុងកិច្ចប្រជុំជាមួយ បេសកជនពិសេសស្តីពីអាហ្វហ្កានីស្ថាក្នុងទីក្រុងដូហានៅសប្តាហ៍ក្រោយនេះទេ។

 
ក្រោយអ្នកនាំពាក្យរង UN លោក Farhan Haq បញ្ជាក់ថា សន្និសីទទីក្រុងដូហានៅថ្ងៃទី១ និងទី២ខែឧសភា នឹងមិនផ្តោតលើការទទួលស្គាល់តាលីបង់ជារដ្ឋាភិបាលទេ។ អ្នកនាំពាក្យ UN ក៏បញ្ជាក់បន្ថែមពីលើទៀតថា ក្នុងកិច្ចប្រជុំនោះនឹងមិនមានវត្តមានរបស់ក្រុមតាលីបង់ឡើយ។
 
«អគ្គលេខាធិការ​មិន​បាន​បន្ត​ការ​អញ្ជើញ​ទៅ​អាជ្ញាធរក្រៅច្បាប់​ (អាជ្ញាធរតាលីបង់) នោះទេ​»។ អ្នកនាំពាក្យ UN លោក Stephane Dujarric​ បានថ្លែងបែបនេះអំឡុងពេលសន្និសីទកាសែតប្រ ចាំថ្ងៃនាថ្ងៃទី២៨ ខែមេសា។ 
 
លោក Dujarric​ ក៏បានសង្កត់ធ្ងន់ផងដែរថា ដូចបានបញ្ជាក់ គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពង្រឹងការចូលរួមជាអន្តរជាតិឡើងវិញជុំវិញគោលបំណងរួមសម្រាប់មធ្យោបាយឆ្ពោះទៅមុខដ៏យូរអង្វែងនៅលើបញ្ហាអាហ្វហ្កានីស្ថាន និងដើម្បីឈានទៅដល់ការរួបរួម ឬភាព សាមញ្ញនៃសារដូចជាសិទ្ធិមនុស្ស ជាពិសេសលើបញ្ហាស្ត្រី និងក្មេងស្រី។​ បន្ថែមពីនេះ អភិបាលកិច្ចដែលរួមបញ្ចូលគ្រប់ភាគី ការប្រឆាំងភេរវកម្ម ការជួញដូរគ្រឿងញៀន​ក៏ជាចំណុច សំខាន់នៃកិច្ចប្រជុំនោះផងដែរ។
 
ចំពោះចំនួនរដ្ឋសមាជិកដែលនឹងត្រូវចូលរួមប្រជុំនាខែក្រោយនេះ លោក Dujarric​ មិន ទាន់អាចជម្រាបប្រាប់ថាមានប្រទេសណាខ្លះនោះទេ ប៉ុន្តែ លោកបញ្ជាក់ថា បញ្ជីប្រទេស ចូលរួមនឹងត្រូវបានចែករំលែកនៅពេលខាងមុខ។
 
ពាក់ព័ន្ធនឹងការចូលរួមរបស់តំណាងក្រុមការពារសិទ្ធមនុស្ស​ និងសិទ្ធស្ត្រីវិញ លោកមិនទាន់ថាយ៉ាងណាឡើយ តែលោកអះអាងថា ប្រព័ន្ធUN នៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ នៅក្នុងការទំនាក់ទំនងជាទៀងទាត់ជាមួយក្រុមស្ត្រីអាហ្វហ្កានីស្ថាន ក្រុមតស៊ូមតិ មិនថានៅ ក្នុងអាហ្វហ្កានីស្ថានផ្ទាល់ ឬនៅក្រៅប្រទេសក៏ដោយ។
 
គួររំលឹកឡើងវិញថា ក្រុមតាលីបង់បានដណ្តើមអំណាចនៅខែសីហាឆ្នាំ២០២១ ខណៈដែល កងកម្លាំងដឹកនាំដោយអាមេរិកបានដកខ្លួនចេញបន្ទាប់ពីសង្គ្រាម ២០ ឆ្នាំ។ កាលពីខែធ្នូ ឆ្នាំ ២០២២ មហាសន្និបាតិ UN ដែលមានសមាជិក ១៩៣ នាក់បានអនុម័តការពន្យារពេល ជាលើកទីពីរដែលជាការសម្រេចចិត្តថាត្រូវទទួលស្គាល់រដ្ឋបាលតាលីបង់អាហ្វហ្កានីស្ថាន ដោយអនុញ្ញាតឱ្យពួកគេបញ្ជូនអគ្គរដ្ឋ UN ទៅទីក្រុងញូវយ៉កឬយ៉ាងណា៕ 
 

Tag:
 UN
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com