ជាតិ
វីដេអូ
ចាក់ខ្យង ជានំពេញនិយមប្រចាំកោះរ៉ុង
29, Apr 2023 , 6:59 pm        
រូបភាព
ព្រះសីហនុ៖ ចាក់ខ្យង ជានំដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរមកកម្សាន្ត នៅសហគមន៍អេកូទេសចរណ៍កោងកាង នៅកោះរ៉ុង ខេត្តព្រះសីហនុ។ អ្នកស្រី គឹម ដារីយ៉ា ជាអ្នកលក់នំចាក់ខ្យង បានឲ្យដឹងថា នំនេះ មានរូបរាងដូចនឹងនំគ្រក់ដែរ តែមានគ្រឿងផ្សំ និងរសជាតិខុសគ្នា។ លើសពីនេះ នំប្រភេទចាក់ខ្យង មានបន្ថែម ខ្យងត្រដិត ឬអយស្ទ័រ ពងមាន់ និងមានអន្លក់ថែមទៀតផង។ ចំពោះតម្លៃវិញ ត្រឹមតែ១០០០រៀលប៉ុណ្ណោះក្នុងមួយដុំ។ នេះជាការបញ្ជាក់របស់អ្នកស្រី ដារីយ៉ា ដែលបានប្រាប់សារព័ត៌មានThmeyThmey25 ពេលកំពុងធ្វើទស្សនាកិច្ចនៅព្រះសីហនុ។ ទស្សនកិច្ចនេះ រៀបចំដោយ ក្លិបអ្នកកាសែតកម្ពុជា គាំទ្រដោយ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ។ 

ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ:

 
 

Tag:
 នំចាក់ខ្យង
© រក្សាសិទ្ធិដោយ thmeythmey.com