អន្តរជាតិ
ប៉ាគីស្ថានតម្លើងថ្លៃឱសថត្រឹម ២០ ភាគរយខណៈរោងចក្រផលិតថ្នាំជំរុញឱ្យតម្លើងបន្ថែម ទៀត
30, Apr 2023 , 10:39 am        
រូបភាព
ប៉ាគីស្ថានដែលកំពុងរងគ្រោះថ្នាក់ដោយអតិផរណាខ្ពស់នាថ្ងៃទី២៨ ខែមេសាបានអនុម័តការ កើនឡើងត្រឹម ២០ ភាគរយនៃតម្លៃឱសថទូទៅដែលលក់រាយ និង ១៤ ភាគរយសម្រាប់ថ្នាំ សំខាន់ៗ។ ក្រុមហ៊ុនផលិតថ្នាំបានរិះគន់ភ្លាមៗដោយសារការកើនឡើងនេះគឺតូចពេក។

 
ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការតម្លើងថ្លៃថ្នាំត្រឹម ២០ ភាគរយបានធ្វើឡើងបន្ទាប់ពី មានការប្រឈមមុខដាក់គ្នាអស់រយៈពេលជាច្រើនខែ រវាងអ្នកនាំចូល និងអ្នកផលិតក្នុងស្រុក ដែលសមាគមន៍របស់ពួកគេទាមទារឱ្យមានការកើនឡើងរហូតដល់ ៣៩ ភាគរយ និងបាន ព្រមានថា ឧស្សាហកម្មនេះអាចនឹងដួលរលំ។
 
សមាគមផលិតឱសថប៉ាគីស្ថាន (PPMA) បានរិះគន់ការកើនឡើងនេះ ហើយសង្កត់ធ្ងន់ថា ថា ការកើនឡើងទាបជាងការរំពឹងទុក។
 
ក្រសួងហិរញ្ញវត្ថុបានបញ្ជាក់ថា តម្លៃថ្នាំអាចត្រូវបានពិនិត្យឡើងវិញម្តងទៀតបន្ទាប់ពីបីខែ ប្រសិនបើប្រាក់រូពីប៉ាគីស្ថានបានឡើងថ្លៃ។
 
គួរបញ្ជាក់ថា អត្រាអតិផរណាប្រចាំឆ្នាំរបស់ប៉ាគីស្ថានបានឡើងដល់ ៣៥ ភាគរយនៅក្នុង ខែមីនាដែលជំរុញដោយរូបិយប័ណ្ណធ្លាក់ចុះ ការមិនដកប្រាប់ឧបត្ថម្ភធន និងការដាក់ពន្ធខ្ពស់ ជាងមុនដើម្បីទទួលបានកញ្ចប់ថវិកាសង្គ្រោះចំនួន១,១ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរ ជាតិ។ អតិផរណាអាហារបានកើនឡើងដល់ ៤៧ ភាគរយឯណោះ។
 
ប៉ុន្តែរដ្ឋាភិបាលបានច្រានចោល និងប្រឆាំងនឹងការទាមទារតម្លៃថ្នាំឡើងថ្លៃដោយបារម្ភថាការ ផ្លាស់ប្តូរបែបនេះនឹងធ្វើឱ្យបាត់បង់ការគាំទ្រជាមុនការបោះឆ្នោតជាតិទូទៅឈានចូលមកដល់៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com