កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក សុខ សំនៀង ធ្វើដំណើរពីខេត្តសៀមរាប ដើម្បីមកគាំទ្រក្រុមកីឡាករបាល់ទាត់កម្ពុជា នៅស្តាតអូឡាំពិក
30, Apr 2023 , 12:09 pm        
រូបភាព
លោក​ សំនៀង បានធ្វើដំណើរមកពីខេត្តសៀមរាប ដើម្បីមកទស្សនាការប្រកួតបាល់ទាត់រវាងក្រុមកីឡាករបាល់ទាត់កម្ពុជា ជាមួយ ទីម័រ ដោយផ្ទាល់ នៅថ្ងៃទី២៩ ខែមេសា។ អ្នកគាំទ្ររូបនេះ មានក្ដីរំភើបដែលបានមកទស្សនាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិអូឡាំពិក ជាមួយអ្នកគាំទ្រជាច្រើនទៀត។ លោក សំនៀង មានមោទកភាព និងសប្បាយចិត្តចំពោះកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ។ ទន្ទឹមនឹងនេះ លោក សំនៀង ចង់ឱ្យពលរដ្ឋកម្ពុជាទាំងអស់ចូលរួមគាំទ្រគ្រប់ការប្រកួតទាំងអស់ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។

សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 

© រក្សាសិទ្ធិដោយ thmeythmey.com