អន្តរជាតិ
មេដឹកនាំកំពូលអ៊ីរ៉ង់៖ សូម្បីតែជនជាតិអាមេរិកម្នាក់នៅអ៊ីរ៉ាក់ក៏ច្រើនដែរ
30, Apr 2023 , 9:39 pm        
រូបភាព
មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei នាថ្ងៃទី២៩ ខែមេសា បានប្រាប់ប្រធានាធិបតីអ៊ីរ៉ាក់ Abdul Latif Rashid ថា អាមេរិកគឺជាមិត្តដែលមិនអាចជឿទុកចិត្តបាន ហើយអ៊ីរ៉ាក់​មិន​គួរ​អនុញ្ញាត​ឱ្យ​មានកងទ័ពអាមេរិកណាមួយនៅលើទឹកដីរបស់ខ្លួននោះទេ។

អ៊ីរ៉ង់ដែលមានទំនាក់ទំនងដ៏ប្រសើរជាមួយអ៊ីរ៉ាក់ ប្រឆាំងនឹងវត្តមានយោធាអាមេរិកនៅ​តាម​ព្រំដែន​របស់ខ្លួននិងអ៊ីរ៉ាក់ ហើយតាមឈូងសមុទ្រ ដោយចាត់ទុកអន្តរាគមន៍យោធារបស់លោកខាងលិច ជា​ឫសគល់នៃអសន្តិសុខនៅក្នុងតំបន់។
 
«ជនជាតិអាមេរិកមិនមែនជាមិត្តរបស់អ៊ីរ៉ាក់ទេ។ ជនជាតិអាមេរិកមិនមែនជាមិត្តនឹងអ្នកណាទេ ហើយ​ក៏មិនស្មោះត្រង់នឹងមិត្តអឺរ៉ុបរបស់ពួកគេដែរ»។ សារព័ត៌មានរដ្ឋបានដកស្រង់សម្តីលោក Khamenei បែបនេះរួចបន្តថា សូម្បីតែវត្តមានរបស់ជនជាតិអាមេរិកម្នាក់នៅអ៊ីរ៉ាក់ក៏ច្រើនពេកដែរ។ 
 
លោក Rashid ធ្វើដំណើរទៅទីក្រុងតេហេរ៉ង់ដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ។ ក្នុងជំនួបនោះ លោកថ្លែងថា កិច្ច​ខិត​ខំ​​ចម្បង​របស់​អ៊ីរ៉ាក់គឺធ្វើឱ្យទំនាក់​ទំនង​កាន់​តែ​ស៊ីជម្រៅ​ជាមួយ​អ៊ីរ៉ង់និង​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​រវាង​ប្រទេស​ទាំង​ពីរផងដែរ។
 
គួរបញ្ជាក់ថា អាមេរិកមានកងទ័ពប្រហែល២,៥០០នាក់នៅក្នុងអ៊ីរ៉ាក់ដើម្បីជួយផ្តល់យោបល់ និង​ជួយ​ដល់កងទ័ពក្នុងតំបន់ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាមដែលកាលពីឆ្នាំ២០១៤៕
 

Tag:
 អ៊ីរ៉ង់
  អ៊ីរ៉ាក់
© រក្សាសិទ្ធិដោយ thmeythmey.com