ជាតិ
រដ្ឋបាលខេត្តព្រះសីហនុ គ្រោងរៀបចំសារមន្ទីរសង្គ្រាមបាតសមុទ្រ
01, May 2023 , 7:59 am        
រូបភាព
ព្រះសីហនុ៖ ​​រដ្ឋបាលខេត្តព្រះសីហនុ និងក្រុមហ៊ុន Khmer Dive Group  កំពុងសិក្សាអំពីគម្រោងរៀបចំសារមន្ទីរសង្គ្រាមបាតសមុទ្រ ដើម្បីជាផ្នែកទាក់ទាញភ្ញៀវទេសចរបាតសមុទ្រ។


ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានទៅកាន់ខេត្តព្រះសីហនុ ដែលដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា ​គាំទ្រដោយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា នៅតាមប្រជុំកោះតាគៀវ មានយន្តហោះសង្រ្គាម និងយុទ្ធោបករណ៍មួយចំនួន បានធ្លាក់ក្នុងបាតសមុទ្រ ដែលចាត់ទុកជាវត្ថុដ៏កម្រ សម្រាប់គ្រប់គ្នាចង់ឃើញ និងស្វែងយល់។ លោក ឡុង ឌីម៉ង់ រំពឹងថា សារមន្ទីរសង្គ្រាមបាតសមុទ្រ នឹងក្លាយជាគោលដៅសំខាន់មួយទាក់ទាញភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន។ 
សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖
 

© រក្សាសិទ្ធិដោយ thmeythmey.com