កីឡាជាតិ
ស៊ីហ្គេម២០២៣
ព្រំ សំណាង ត្រូវបានជ្រើសជាអ្នកកាន់ទង់ជាតិកម្ពុជាក្នុងពិធីបើកកីឡាស៊ីហ្គេមលើកទី៣២
01, May 2023 , 10:56 am        
រូបភាព
កីឡាករគុនខ្មែរ ព្រំ សំណាង ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​កាន់​ទង់ជាតិ​កម្ពុជាដង្ហែក្នុងពិធី​បើក​ផ្លូវ​ការ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតតេជោ នៅថ្ងៃទី៥ ខែឧសភា។



ព្រំ សំណាង កីឡករប្រដាល់គុនខ្មែរសព្វថ្ងៃកំពុងមានឈ្មោះបោះសំឡេងលើវិស័កីឡាប្រដាល់ ដោយទទួលបានជ័យជម្នៈជាប់ៗគ្នានៅជាច្រើនប្រកួតចុងក្រោយទាំងក្នុង និងក្រៅប្រទេស។ សំណាង ក៏ជាកីឡាករជម្រើសជាតិតំណាងកម្ពុជាចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ផងដែរ ក្នុងប្រភេទកីឡាគុនខ្មែរ។
 
តាមរយៈកេរ្តិ៍ឈ្មោះ របស់ព្រំ សំណាងរយៈពេលចុងក្រោយ និងជាកីឡាករជម្រើសជាតិផង ត្រូវបានគណៈកម្មាការរៀបចំការប្រកួតកីឡាស៊ីហ្គេម (CAMSOC) ជ្រើរើសជាអ្នកកាន់ទង់ជាតិកម្ពុជាដើរដង្ហែនាំមុខគេ ក្នុងកម្មវិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ដែលនឹងធ្វើនៅថ្ងៃទី៥ ខែឧសភា នៅពហុកីឡដ្ឋានជាតិមរតតេជោ៕
 

Tag:
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com