កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ជំនួបបើកឆាកកីឡាហុកគីក្នុងសាលទាំងបុរស-នារីកម្ពុជា ចាប់ផ្តើមថ្ងៃនេះ
01, May 2023 , 11:27 am        
រូបភាព
រូបភាព៖ Cambodia2023
រូបភាព៖ Cambodia2023
ការប្រកួតកីឡាហុកគីទាំងវិញ្ញាសាបុរស និងនារី​ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងចាប់ផ្តើមប្រកូតនៅថ្ងៃទី១ ខែឧសភានេះនៅទីលាន Dinasaur Park Hall  ជ្រោយចង្វា។ វិញ្ញាសានារី នឹងចាប់ផ្តើមប្រកួតមុនចំនួន៣គូ ដោយជំនូបដំបូងរវាង ថៃជាមួយហ្វីលីពីននៅវេលាម៉ោង ១១និង៤៥នាទី ជំនួបរវាងម៉ាឡេស៊ីទល់សិង្ហបុរី នៅម៉ោង២និង១៥នាទី និងគូចុងក្រោយម្ចាស់ផ្ទះកម្ពុជាស្វាគមន៍ឥណ្ឌូណេស៊ី ម៉ោង៤និង៤៥នាទី។



ប្រភេទកីឡាហុកគី ដែលត្រូវបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅកម្ពុជាមានវិញ្ញាសាចំនួន ក្នុងនោះវិញ្ញាសានារីក្រៅសាល (Field Hockey) និងវិញ្ញាសានារីក្នុងសាល (Indoor Hockey)។ ឯផ្នែកបុរស ក៏ប្រកួតក្នុងពីរវិញ្ញាសានេះដូចគ្នា។
 
វិញ្ញាសានារីក្នុងសាល នឹងចាប់ផ្តើមប្រកួតមុនចំនួន៣គូ ដោយជំនូបដំបូងរវាង ថៃជាមួយហ្វីលីពីននៅវេលាម៉ោង ១១និង៤៥នាទី ជំនួបរវាងម៉ាឡេស៊ីទល់សិង្ហបុរី នៅម៉ោង២និង១៥នាទី និងគូចុងក្រោយម្ចាស់ផ្ទះកម្ពុជាស្វាគមន៍ឥណ្ឌូណេស៊ី ម៉ោង៤និង៤៥នាទី។
 
សម្រាប់ក្រុមបុរស ក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវតទល់ម៉ាឡេស៊ីនៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី១ ខែឧសភា បន្ទាប់ពីការជួបគ្នារវាងថៃ និងហ្វីលីពីន ដែលចាប់ប្រកួតនៅម៉ោង ១រសៀល និងសិង្ហបុរី ជាមួយឥណ្ឌូណេស៊ីនៅម៉ោង ៣និង៣០នាទី។
 
កីឡាហុកគី ធ្លាប់ត្រូវបានដាក់បញ្ចូលទៅក្នុងការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម ចំនួន ២លើក រួចមកហើយ ពោលគឺក្នុងស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី មាន ៣ វិញ្ញាសា (ក្នុងសាល ក្រៅសាល និងលើទឹកកក) ខណៈលើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន មាន ២ វិញ្ញាសា (ក្នុងសាល និងលើទឹកកក)។ ចំពោះកម្ពុជា ចូលរួមលើកដំបូងនៅឆ្នាំ ២០១៩ លើវិញ្ញាសានារីក្នុងសាល ក្នុងចំណោម ៥ ប្រទេស ខណៈលទ្ធផលប្រកួតបញ្ចប់ទៅដោយឈរនៅលេខ៥ ក្រោយប្រកួត៤ ដង មិនដែលឈ្នះ ស្មើ១ និងចាញ់៣៕
 

Tag:
 ស៊ីហ្គេម២០២៣
  កីឡាហុកគី
© រក្សាសិទ្ធិដោយ thmeythmey.com