កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ហុកគី៖ ក្រុមថៃទាំងបុរស-នារី ឈ្នះក្រុមហ្វីលីពីនដូចគ្នា
01, May 2023 , 2:52 pm        
រូបភាព
ក្រុមកីឡាហុកថៃ ទាំងបុរស និងនារី ទទួលបានជ័យជម្នះរៀងខ្លួនលើក្រុមហ្វីលីពីនក្នុងការប្រកួតបើកឆាកកីឡាហុកគីក្នុងសាល នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅថ្ងៃទី១ ខែឧសភា។



នាជំនួបដំបូងនៅទីលានប្រកួត Dinosaur Park Hall ជ្រោយចង្វា ក្រុមជម្រើសជាតិហុកគីនារីថៃបានយកឈ្នះហ្វីលីពីន ៨-០ ស្របពេលក្រុមបុរសថៃឈ្នះហ្វីលីពីន ១៣-០។
 
វិញ្ញាសានារីក្នុងសាល មានប្រកួតចំនួន៣គូ ដោយជំនូបដំបូងរវាង ថៃជាមួយហ្វីលីពីននេះ និងជំនួបបន្ត រវាងម៉ាឡេស៊ីទល់សិង្ហបុរីដែលកំពុងប្រកួត។ ដោយឡែក នៅម៉ោង៤និង៤៥នាទី ក្រុមម្ចាស់ផ្ទះនារីកម្ពុជា នឹងត្រូវស្វាគមន៍ឥណ្ឌូណេស៊ីនៅទីលានដដែល។
 
សម្រាប់ក្រុមបុរសវិញ បន្ទាប់ពីជំនួបរវាងថៃ និងហ្វីលីពីន ការប្រកួតរវាងសិង្ហបុរីនិងឥណ្ឌូណេស៊ីបានដំណើរការការប្រកួតផងដែរ។ ក្រុមកីឡាហុកគីបុរសម្ចាស់ផ្ទះកម្ពុជា និងត្រូវតទល់ម៉ាឡេស៊ីនៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី១ ខែឧសភានេះ នៅទីលាន Dinasaur Park Hall ដូចគ្នា។
 
ប្រភេទកីឡាហុកគី ដែលត្រូវបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅកម្ពុជា មានវិញ្ញាសាចំនួន៤ ក្នុងនោះវិញ្ញាសានារីក្រៅសាល (Field Hockey) និងវិញ្ញាសានារីក្នុងសាល (Indoor Hockey)។ ឯផ្នែកបុរស ក៏ប្រកួតក្នុងពីរវិញ្ញាសានេះដូចគ្នា៕
 

Tag:
 ស៊ីហ្គេម២០២៣
  កីឡាហុកគី
© រក្សាសិទ្ធិដោយ thmeythmey.com