ជាតិ
កម្ពុជា នឹង​មាន​ភ្លៀងធ្លាក់ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ រយៈពេល​មួយសប្ដាហ៍
03, May 2023 , 7:59 am        
រូបភាព
រូបភាពពី៖ ក្រសួងធនធានទឹក និងឧតុនិយម
រូបភាពពី៖ ក្រសួងធនធានទឹក និងឧតុនិយម
ភ្នំពេញ៖ កម្ពុជា នឹងទទួលរងឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ចិនចាប់ពីថ្ងៃទី៣-៧ ឧសភា និងទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនៅថ្ងៃទី៨ ឧសភា ។



ស្ថានភាពបែបនេះ  អាចធ្វើឱ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ពីតិចទៅបង្គួរលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ រយៈពេលមួយសប្ដាហ៍ពេញចាប់ពីថ្ងៃទី ៣-៩ ឧសភា ។
 
យោងតាមការព្យាករស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅតំបន់ទំនាបកណ្ដាលនឹងមានភ្លៀងធ្លាក់ដោយផ្នែកក្នុងបរិមាណពីខ្សោយទៅតិច លាយឡំ ដោយ ផ្គរ រន្ទះ និងខ្យល់កន្រ្កាក់ចាប់ពីថ្ងៃទី ៣-៧ ឧសភា។ ដោយឡែក នៅថ្ងៃទី ៨ ឧសភា នឹងមានភ្លៀងកើនឡើងរាយប៉ាយ ក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
 
តំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ដោយផ្នែកក្នុង​បរិមាណពីខ្សោយទៅមធ្យម លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្រ្កាក់ ចាប់ពីថ្ងៃទី ៣-៧ ឧសភា និងភ្លៀងមានការកើនឡើងរាយប៉ាយ ក្នុងបរិមាណពីតិចទីបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្កាក់ នៅថ្ងៃទី ៨ ឧសភា។
 
ជាមួយគ្នានេះ បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី៣-៧ ខែឧសភា និងមានភ្លៀងធ្លាក់កើនក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅថ្ងៃទី៨ ឧសភា  ។ 
 
ក្រសួងធនធានទឹក និងឧតុនិយម ក៏​បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង
ផ្គរ រន្ទះ លាយឡំ និងខ្យល់កន្ត្រាក់ ដើម្បីចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕ 
 
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com