ជាតិ
សាលាកសិកម្ម ចំនួន៣ រួមគ្នាជាមួយវិស័យឯកជន លើការបង្កាត់ពូជគោសិប្បនិមិ្មត និងចិញ្ចឹមគោយកទឹកដោះ
02, May 2023 , 6:59 pm        
រូបភាព
ដោយ៖ ទូច សូរិយា

ភ្នំពេញ៖ សាលាកសិកម្មចំនួន៣ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU)ជាមួយវិស័យឯកជន ក្នុងការបង្កាត់ពូជគោសិប្បនិម្មិត និងចិញ្ចឹមគោយកទឹកដោះ កាលពីថ្ងៃទី ២៧ ខែ មេសា។ ការចុះMOU នេះ នឹងជួយលើកដើម្បីលើកស្ទួយវិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។



សកលវិទ្យាល័យភូមិន្ទកសិកម្ម ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ជាមួយ កសិដ្ឋាន អាយ សេវេន រេនថ៍ (ខេមបូឌា)  បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងការបង្កាត់ពូជគោសិប្បនិម្មិត និងចិញ្ចឹមគោយកទឹកដោះ។  
 
លោក ង៉ោ ប៊ុនថាន នាយកសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានថ្លែងថា MOU នេះមានសារៈសំខាន់ណាស់ក្នុងការបង្កាត់ពូជគោសិប្បនិម្មិត  និងចិញ្ចឹមគោយកទឹកដោះ ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចំរើន ។  
 
លោក ស្រី ចន្ធូរ នាយកប្រតិបត្តិក្រុមហ៊ុន អាយ សេវេន រេនថ៍ បានលើកឡើងថា ការបង្កាត់គោសិប្បនិម្មិត គោ០១ក្បាល អាចផលិតបានគោ ៥០ក្បាលក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ ការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងកសិកម្ម នឹងជួយបង្កើនធនធានមនុស្ស និងជួយឱ្យការបង្កាត់ពូជគោសិប្បនិម្មិត និងចិញ្ចឹមគោ កាន់តែមានប្រសិទ្ធិភាព៕ 
 
 

Tag:
 គោសិប្បនិម្មិត
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com