ជាតិ
សេដ្ឋកិច្ច
សាំងធម្មតា បានធ្លាក់ថ្លៃពី ៤ ៤០០រៀលមកនៅត្រឹម ៤ ២០០រៀលក្នុងមួយលីត្រ
02, May 2023 , 4:29 pm        
រូបភាព
ដើមខែឧសភានេះ ប្រេងសាំងធម្មតាមានតម្លៃត្រឹម  ៤ ២០០រៀលក្នុងមួយលីត្រ។ តម្លៃ​នេះ​ បានធ្លាក់ចុះចំនួន២០០រៀលក្នុងមួយលីត្រ បើធៀបនឹងរយៈពេល១០ថ្ងៃមុន។​

 
ប្រេងសាំងធម្មតាមានតម្លៃត្រឹម  ៤ ២០០រៀល ខណៈម៉ាស៊ូត មានតម្លៃ ៣ ៩៥០រៀលក្នុងមួយលីត្រ។ តម្លៃប្រេងឥន្ធនៈទាំងនេះ​ត្រូវបានអនុវត្តពីថ្ងៃទី១ដល់១០ឧសភា ឆ្នាំ២០២៣។​ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម​ ដែលតម្រូវឱ្យគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈ អនុវត្តតាមតម្លៃនេះឱ្យបានខ្ចាប់ខ្ជួន​។​
 
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្នុងករណីស្ថានណីយ៍/ ដេប៉ូប្រេងឥន្ធនៈណាដែលមិនមានអនុលោមភាព ពោលគឺខុសនឹងបទប្បញ្ញត្តិចំពោះអតិថិជន នឹងត្រូវបានមន្រ្តីជំនាញធ្វើការពិន័យទៅតាមនីតិវិធីដែលមានចែង និងធ្វើកិច្ចសន្យាដោយផ្ទាល់ក្នុងការបញ្ឈប់អំពើកេងបន្លំគ្រប់រូបភាពទាំងអស់របស់ខ្លួន៕ 
 

Tag:
 ប្រេង​ឥន្ធនៈ
© រក្សាសិទ្ធិដោយ thmeythmey.com