ជាតិ
ក្រសួងនឹងរៀបចំ ព្រឹត្តិការណ៍ទេសចរណ៍ និងកីឡា កម្ពុជា វៀតណាម និងថៃ នៅខេត្តព្រះសីហនុ
02, May 2023 , 9:59 pm        
រូបភាព
ដោយ៖ គិត បុប្ផា

ភ្នំពេញ៖ ក្រសួងទេសចរណ៍នឹងរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍ និងកីឡា កម្ពុជា វៀតណាម និងថៃ» នៅខេត្តព្រះសីហនុ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» ក្រោមពាក្យស្លោក គ្រប់ថ្ងៃគឺជាអច្ឆរិយភាព និង កម្ពុជា ជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២» ។



តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ «ព្រឹត្តិការណ៍ទេសចរណ៍ និងកីឡា កម្ពុជា វៀតណាម និងថៃ» នឹងរៀបចំ នៅទីលានតេជោ ក្នុងខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ 
 
ព្រឹត្តិការណ៍នេះ នឹងមានសកម្មភាពកីឡារួមមាន ប្រដាល់គុណខ្មែរ រត់ប្រណាំង ប្រណាំងកង់ និងបាល់ទះបុរសពីរនាក់លើឆ្នេរខ្សាច់ជាដើម។ ជាមួយគ្នានេះក៏មាន សិក្ខាសាលាផ្សព្វផ្សាយស្ដីពីការអភិវឌ្ឍ និងផែនការទាក់ទាញទេសចរណ៍ទៅកាន់តំបន់ឆ្នេរ ជំនួបរវាងអ្នកទិញ-អ្នកលក់ផលិតផល ឬសេវាកម្មទេសចរណ៍ និងកីឡា មកពីបណ្ដាខេត្តជាប់តំបន់ឆ្នេរនៃប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសថៃ។
 
ពិព័រណ៍នេះ ត្រូវបានរំពឹងថា នឹងមានការចូលរួមពីអ្នកលក់សរុបចំនួន២០០ស្ដង់ អ្នកទិញអន្តរជាតិចំនួន ៥០នាក់ សារព័ត៌មានជាតិ-អន្តរជាតិចំនួន២០ស្ថាប័ន និងភ្ញៀវជាតិ-អន្តរជាតិប្រមាណជាង ៧០ម៉ឺននាក់៕ 
 

Tag:
 Seagame32
  ខេត្តព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com