កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បាល់ទាត់បុរសស៊ីហ្គេម៖ មីយ៉ាន់ម៉ា ឈ្នះទីម័រខាងកើត ១-០
02, May 2023 , 5:48 pm        
រូបភាព
ក្រុមបាល់ទាត់បុរសអាយុក្រោម២០ឆ្នាំ មីយ៉ានម៉ា ឈ្នះទីម័រខាងកើតក្នុងលទ្ធផល ១-០ ក្នុងការប្រកួតពូល A នៅថ្ងៃទី២ ខែឧសភា។ មីយ៉ានម៉ា ទទួលបាន៣ពិន្ទុ ពីការប្រកួតលើកដំបូងរបស់ខ្លួន ឯទីម័រខាងកើតបរាជ័យទាំង២ប្រកួតជាប់គ្នា និងខើចឱកាសដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

នៅវគ្គទី១ មីយ៉ាន់ម៉ាមានឱកាសរកគ្រាប់បាល់ដល់ទៅ២លើកប៉ុន្តែធ្វើមិនបានសម្រេច ស្របពេលទីម័រខាងកើតគ្រប់គ្រងបាល់បានច្រើនជាង។ បញ្ចប់វគ្គទី១ មីយ៉ាន់ម៉ាសូន្យ និងទីម័រខាងកើតសូន្យ។

ឈានដល់វគ្គទី២ ទីម័រខាងកើតនៅតែគ្រប់គ្រងបាលបានល្អនៅ២៥នាទីដំបូង និងមានឱកាសរកគ្រាប់បាល់ផងដែរតែធ្វើមិនបានសម្រេចដូចគ្នា។ យ៉ាងណាក៏ដោយក្រោយវាយសម្រុកគ្នាទៅវិញទៅមក ខ្សែការពារ Thet Hein Soe សម្រេចគ្រាប់បាល់១គ្រាប់នាំមុខមុន និងជាគ្រាប់ជ័យជម្នះសម្រាប់មីយ៉ាន់ម៉ានៅនាទី៧៣។ បញ្ចប់ការប្រកួតមីយ៉ាន់ម៉ាឈ្នះទីម័រខាងកើត ១-០។

ឆ្លងកាត់២ប្រកួត ទីម័រខាងកើតគ្មានពិន្ទុរាប់ ឈរបាតតារាងពូល A បណ្តោះអាសន្ន  ឯមីយ៉ាន់ម៉ាស្ថិតនៅចំណាត់ថ្នាក់លេ៣ មាន៣ពិន្ទុ ក្រោយឆ្លងកាត់១ប្រកួត។
កម្ពុជា នៅឈរកំពូលតារាងដដែល និងត្រូវជួបហ្វីលីពីនសម្រាប់ជំនួបទី២ វេលាម៉ោង៧យប់ បន្ទាប់ពីជំនួបមីយ៉ាន់ម៉ា និងទីម័រខាងកើតនេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com