កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម ២០២៣ ៖ ចុងម៉ោង U22 ហ្វីលីពីនវាយបកតាមស្មើ U22 កម្ពុជា
02, May 2023 , 8:58 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមបាល់ទាត់អាយុក្រោម ២២ឆ្នាំ កម្ពុជា រកបាន ១ពិន្ទុបន្ថែមពីការប្រកួតស្មើទល់ក្រុមហ្វីលីពីនក្នុងលទ្ធផល ១-១ នៃជំនួបពូល A ដែលការប្រកួតធ្វើឡើងនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកថ្ងៃទី២ ខែឧសភា ក្រោយក្រស៊ែរភ្នែកទស្សនិកជនជាច្រើនពាន់នាក់។ កម្ពុជាបន្តឈរកំពូលតារាងមាន ៤ពិន្ទុ ក្រោយពីឆ្លងកាត់ ២ប្រកួត ឈ្នះ១ ស្មើ១។


ចាប់ផ្តើមការប្រកួតក្នុងវគ្គទីមួយ កម្ពុជាហាក់បីចាប់ផ្តើមការប្រកួតបានយ៉ាងល្អ ទាំងកម្លាំង ទាំងទម្រង់លេងដាក់សម្ពាធខ្លាំងទៅលើហ្វីលីពីន។ កម្ពុជាធ្វើបានល្អនៅត្រឹមពាក់កណ្តាលវគ្គទីមួយ ពីការវាយបកសម្រុកសន្ធាប់លើហ្វីលីពីនរហូតដល់នាទី ២៥ កម្ពុជាមានឱកាសរកបានគ្រាប់បាល់បើកឆាក ១គ្រាប់មុន ដោយការស៊ុតពីចម្ងាយពីសំណាក់កីឡាករ គី រីណា។ 
 
លទ្ធផល ១-០ បានអូសបន្លាយរហូតដល់បញ្ចប់ការប្រកួត បើទោះជាក្រោយពេលត្រូវកម្ពុជានាំមុខមុន ហ្វីលីពីនបានវាយបកខ្លាំងលើកម្ពុជា។
 
ឈានចូលវគ្គទីពីរកម្ពុជាចាប់ផ្តើមបើកការសម្រុកជាថ្មីទៅលើហ្វីលីពីន ដើម្បីស្វែករកគ្រាប់បាល់បន្ថែមក្នុងការនាំមុខ ហើយរក្សាជ័យជម្នះសម្រាប់ប្រកួតទីពីរ ប៉ុន្តែឱកាសសម្រុកខ្លាំងរហូតដល់មុខទីហ្វីលីពីនហាក់មានភាពលំបាក់សម្រាប់កីឡាករកម្ពុជា។ ទោះបីជាត្រូវកម្ពុជាវាយសម្រុកខ្លាំងយ៉ាងណា ហ្វីលីពីនក៏នៅតែព្យាយាមខ្លាំងក្នុងការគ្រប់គ្រងស្ថានកាលដើម្បីវាយបកតាមរកគ្រាប់បាល់មកវិញ ប៉ុន្តែក៏មានសំណាងដូចគ្នា។ 
 
ការខិតខំប្រឹងប្រែងរបស់ហ្វីលីពីនមិនខកបំណង នៅនាទីចុងវគ្គក្នុងម៉ោងបន្ថែម ៩០+៣ កម្ពុជារបូតជ័យជម្នះ ដោយកីឡាករហ្វីលីពីនរកបានគ្រាប់បាល់ស្មើដោយកីឡាករ Carino។ បញ្ចប់ការប្រកួតកម្ពុជាបានត្រឹមស្មើជាមួយហ្វីលីពីនដោយការខកចិត្តក្នុងលទ្ធផល ១-១។
 
កម្ពុជាបន្តឈរកំពូលតារាងដោយមាន ៤ពិន្ទុ ឆ្លងកាត់ពីរប្រកួតរួចមក ចំណែកហ្វីលីពីន រកបាន ១ពិន្ទុពីការប្រកួត។ កម្ពុជានៅបន្តដំណើររបស់ខ្លួនដោយត្រូវជួបមីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com